ជួយស៊ែរអោយបងប្រុសបើកម៉ូតូកង់បីបានឃេីញផង ! នារីម្នាក់ភ្លេចកាបូបលើម៉ូតូកង់បីកាលពីម្សិលមិញ សូមបងប្រុសជួយយកលិខិតឆ្លងដែនអោយខ្ញុំវិញផង ឯថវិកាបងប្រុសយកទៅ….
Panha
-

ដំណឹងបាត់កាបូបដៃ! នាងខ្ញុំឈ្មោះ ដាណេ សូមប្រកាសសួររកបងប្រុសបើកម៉ូតូកង់បី ដែលបានជូននាងខ្ញុំពីព្រលានយន្តហោះភ្នំពេញ មកផ្ទះនៅបូរីពិភពថ្មីឈូកវា៣វេលាម៉ោង ៦ល្ងាច ថ្ងៃទី១៩ មិថុនា ឆ្នាំ២០១៩ ដោយសារនាងខ្ញុំបានភ្លេចកាបូបយួរដៃ១ ដែលក្នុងនោះមានសម្ភារៈដូចជា៖ លិខិតឆ្លងដែនកម្ពុជា១ ទូរស័ព្ទ ១គ្រឿង ACLEDA VISA CARD, MASTER CARD, CARD VISA AEON ទឹកប្រាក់១៥០$ ,លុយដុល្លាហុងកុង និងលុយចិនមួយចំនួនបើបងប្រុសបានទទួលដំណឹងនេះហើយ សូមបងមេត្តាជួយយកលិខិតឆ្លងដែនឲ្យខ្ញុំវិញផង ចំណែកទឹកប្រាក់និងសម្ភារៈមួយចំនួនខ្ញុំប្រគល់ជូនបងទាំងអស់ ជាការតបស្នងសងគុណ។ សូមជួយទំនាក់ទំនងមកនាងខ្ញុំ តាមរយៈលេខទូរស័ព្ទ ០៦១៦១១០៦១ សូមអរគុណទុកជាមុន!!