មកទល់នឹងពេលនេះ មានចំនួនមនុស្សស្លាប់ដល់៣នាក់ហើយ និងមនុស្សមួយចំនួនទៀតកំពុងតែជាប់នៅក្នុងអាគារ ដែលសាងសងដោយជនជាតិចិននោះ...(មានវិដេអូ)
ស៊ីហៀង
-

ក្រុងព្រះសីហនុ៖ប្រតបត្តិការសង្គ្រោះអន្តរាជួយជនរងគ្រោះ ដែលជាប់ក្នុងគំនរបាក់បែក ពីការបាក់រលំអាគារកំពុងសង់ថ្មីមួយកន្លែងនៅជិតកន្លែងលាងរថយន្តអារុណរះក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ដែលបានបាក់រលំនៅវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២២មិថុនា២០១៩នេះ កំពុងធ្វើយ៉ាងសកម្ម ដឹកនាំបញ្ជាផ្ទាល់ ដោយឯកឧត្តមអភិបាលខេត្តព្រះសីហនុ។


នៅក្នុងប្រតិបត្តិការនោះផងដែរ ឯកឧត្តមយន្ត មីន បានប្រាប់ឲ្យដឹងថា នៅក្នុងករណី​បាក់រលំអាគារនេះ បណ្តាលឲ្យមនុស្សចំនួន៣នាក់ បានស្លាប់បាត់បង់ជីវិតហើយ ហើយពេលនេះកំពុងតែជួយសង្គ្រោះអ្នកដែលជាប់នៅក្នុងអាគារ ។


បើយោងតាមម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Huy Bunleng បានប្រាប់ឲ្យដឹងថា "អាគារនេះគឺជាអាគារសាងសងដោយជនជាតិចិន មានកំពស់៧ជាន់ ហើយជាអាគារសង់ថ្មី មិនទាន់ប្រតិបត្តិការទេ ប៉ុន្តែត្រូវបានបាក់រលំទៅហើយ។ លោកបានបន្ថែមទៀតថា ការបាក់រលំនេះ បានបណ្តាលឲ្យជាច្រើនអ្នកបានរងរបួស មានអ្នកខ្លះក៏បានគេជួយសង្គ្រោះហើយ តែនៅមានមនុស្សចំនួនទៀតកំពុងតែជាប់នៅក្នុងអាគារនោះនៅឡើយ"។ 


មានវិដេអូ៖



ប្រភព៖ Huy Bunleng