ត្រៀមខ្លួនទៅមន្រ្តីដែលមានប្រពន្ធច្រើន...សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មន្រ្តីដែលមានប្រពន្ធច្រើន និងត្រូវដកចេញជាបន្តបន្ទាប់ ប្រសិនបើ...
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដួង តារា ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃ ព្រះរាជាណាចក្រកម្ពុជា បង្ហោះសារនៅលើបណ្តាញសង្គមរបស់លោកថា "នៅ១ម៉ោងមុន នេះ នៅក្នុងផេកខ្ញុំបាទ គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ច្បាស់អំពីមូលហេតុ​នៃការ​ដក លោក ថៃ នរៈសត្យា អតីតរដ្ឋលេខាធិការ ពីក្រសួងវប្បធម៍ ដែល​មាខ្លឹម​សារដើម​ទាំងស្រុងខាងក្រោមៈ


Hun Sen: សុំកុំប្រកែកគ្នានិងចោទប្រកាន់គ្នាពីរឿង លោកថៃ នរៈសត្យាត្រូវដកចេញពីដំណែង។ក្នុងឋានះជានាយករដ្ឋមន្ត្រីខ្ញុំមិនមានការចាំបាច់សួរយោបល់អ្នកណាទាំងអស់លើការ ដកតំណែងនេះ។

ការដកតំណែងរបស់គាត់គឺចង់អោយថ្នាក់ដឹកនាំក្រសួងវប្បធម៏ មានភាពស្អាតស្អំ។

ពួកអ្នកប្រពន្ធច្រើនត្រូវបានដកចេញជាបន្តបន្ទាប់និងបន្តដកចេញនៅពេលខាងមុខ។នេះជាអភិក្រមទី៥គឺការ(វះកាត់)។


គួរបញ្ជាក់ផងដែរថា  ថៃ នរៈ សត្យា អតីតរដ្ឋលេខាធិការ ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ត្រូវបានដកតំណែងភ្លាមៗ បន្ទាប់ពីមានផ្ទុះរឿងបរិហារកេរ្ដិ៍ប្រពន្ធដើមនោះ៕


ប្រភព៖ Duong Dara