មនុស្សចំនួន៣នាក់បានស្លាប់ និងមនុស្សជាង១០នាក់រងរបួស និងធ្វើការឃាត់ខ្លួនស្រ្តីជនជាតិចិនម្នាក់ ដែលជាអ្នកទទួលខុសត្រូវខាងសាងសង់ ទៅ...(មានវិដេអូ)
ស៊ីហៀង
-

ក្រុងព្រះសីហនុ ៖ អាគារកំពុងសង់ថ្មីមួយកន្លែងនៅជិតកន្លែងលាងរថយន្តអារុណរះក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ បានបាក់រលំ កាលពីវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២២មិថុនា២០១៩នេះ ដែលជាមហន្តរាយលើកដំបូងសម្រាប់វិសយ័សំណង់នៅខេត្តព្រះសីហនុ។


សេចក្តីរាយការណ៏បឋមពីកន្លែងកើតហេតុអោយដឹងថា មានមនុស្សមួយចំនួនជាប់ក្នុងគំនរអាគាររំបាក់នេះ ហើយសមត្ថកិច្ចនិងក្រុមសង្គ្រោះក៏បានអន្តរាគមន៍ភ្លាមៗដែរ។


ឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុដែលដឹកនាំកម្លាំងជួយសង្គ្រោះផ្ទាល់មានប្រសាសន៏ប្រាប់ជាបឋមថា គិតមកត្រឹមម៉ោងជិត៩ព្រឹកថ្ងៃដដែល នៅមានមនុស្ស៣នាក់បានស្លាប់និងជាង១០នាក់ទៀតរងរបួស ហើយជនរងគ្រោះភាគច្រើនជាកម្មករសំណង់។ បើតាមឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ចំនួនជនរងគ្រោះអាចនឹងកើនឡើងថែមទៀត ក្រោយគំនរបាក់បែកបានកាយរួច ក្នុងនោះសមត្ថកិច្ចចម្រុះនិងក្រុមសង្គ្រោះរាប់រយនាក់ត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុ ដើម្បីអន្តរាគមន៍បន្ថែម។


មន្ត្រីផ្លូវការនានាថ្លែងថា ការរលំបាក់អាគារនេះគឺបណ្តាលមកពីបញ្ហាបច្ចេកទេសសាងសង់ និងថាបច្ចុប្បន្នអ្នកទទួលខុសត្រូវសំណង់នេះ ដែលជាស្ត្រីជនជាតិចិន១រូបត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរហើយ៕


មានវិដេអូ៖



ប្រភព៖ Huy Bunleng