កំដាច់ចិត្តអី ជួយស៊ែរផង ! ជនរងគ្រោះប្រាប់ថា ខ្មែរយើងស្លាប់ច្រើនណាស់ មិនត្រឹមតែបាក់អាគារទេ គឺផ្ទុះខ្សែរភ្លើងទៀតបណ្តាលមនុស្សនៅក្នុងនោះ....(មានវីដេអូ)
-

ក្រុងព្រះសីហនុ-អាគារកំពុងសង់ថ្មីមួយកន្លែងនៅជិតកន្លែងលាងរថយន្តអារុណរះក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ បានបាក់រលំ កាលពីវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២២មិថុនា២០១៩នេះ ដែលជាមហន្តរាយលើកដំបូងសម្រាប់វិសយ័សំណង់នៅខេត្តព្រះសីហនុ។

សេចក្តីរាយការណ៏បឋមពីកន្លែងកើតហេតុអោយដឹងថា មានមនុស្សមួយចំនួនជាប់ក្នុងគំនរអាគាររំបាក់នេះ ហើយសមត្ថកិច្ចនិងក្រុមសង្គ្រោះក៏បានអន្តរាគមន៍ភ្លាមៗដែរ។

ឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុដែលដឹកនាំកម្លាំងជួយសង្គ្រោះផ្ទាល់មានប្រសាសាន៏ប្រាប់ជាបឋមថា គិតមកត្រឹមម៉ោងជិត៩ព្រឹកថ្ងៃដដែល នៅមានមនុស្ស៣នាក់បានស្លាប់និងជាង១០នាក់ទៀតរងរបួស ហើយជនរងគ្រោះភាគច្រើនជាកម្មករសំណង់។ 

បើតាមសម្តីរបស់ជនរងគ្រោះដែលនៅក្នុងហេតុការណ៍នោះផ្ទាល់បានប្រាប់ឲ្យដឹងថា នៅក្នុងហេតុការណ៍នេះមនុស្សច្រើននាក់ណាស់បានស្លាប់ជាពិសេសបងប្អូនខ្មែរយើង នៅក្នុងនោះក៏មានជនជាតិចិនដែរ តែមកដល់ពេលនេះមិនអាចកំណត់ឲ្យច្បាស់បានទេថាមាននាក់ស្លាប់ចំនួនប៉ុន្មាននាក់ 

 សូមទស្សនាវីដេអូខាងក្រោម៖