លោកទៀ វិចិត្រ ថា ម្តាយ បង្កើតកូនជារឿងពិបាក ចញ្ចឹមកូនឲ្យធំកាន់តែពិបាក ប៉ុន្តែអប់រំកូនឲ្យក្លាយជាមនុស្សល្អរឹតតែពិបាកទ្វេដង...(មានវិដេអូ)
-

ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់វត្តមានលោកឧកញ៉ា ចិត្តធម៏ ទៀ វិចិត្រ​ ហើយ ដែលលោកតែងតែជួយដល់ ជនទីទាល់ក្រ ចាស់ជរា ក្មេងពិការ និងមនុស្សជាច្រើនទៀតដែលជួបនូវការលំបាក ។ ទឹកចិត្តដ៏ល្អនេះ បានធ្វើមហាជនជាច្រើន មានការស្ងប់ស្ងែង នូវទឹកចិត្តរបស់លោក​ជាខ្លាំង​ ហើយសូមឲ្យទង្វើរដ៏ល្អមួយនេះ និងឋិតថេរជារៀងរហូតទៅ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកបានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា "ម្តាយ បង្កើតកូនជារឿងពិបាក ចញ្ចឹមកូនឲ្យធំកាន់តែពិបាក ប៉ុន្តែអប់រំកូនឲ្យក្លាយជាមនុស្សល្អរឹតតែពិបាកទ្វេដង...៚ ទៀ វិចិត្រ"។


នៅក្នុងវិដេអូនោះ បានរៀបរាប់ពីជីវិតរបស់លោកយាយម្នាក់ ដែលគាត់កំពុងតែដើរលក់បន្លែតាមផ្លូវ ឃើញដូចនេះ លោកឧកញ៉ា ចិត្តធម៏​មិនអាចដាច់ចិត្តរំលងបានទេ គឺរូបលោកតែងតែជួយទិញ ជានិច្ច ។ ក្រៅពីការជួយទិញហើយនោះ លោកក៏បានជូនថវិការបន្តិចបន្តួលដល់លោកយាយគ្រាន់ទុកទិញអ្វីពិសារ ឬយកទៅធ្វើបុណ្យផងដែរ។


ក្រោយពីការបង្ហោះវិដេអូដ៏ក្តុកក្តួលនេះហើយ បានធ្វើឲ្យមហាជន មានអារម្មណ៍អាណិតម្តាយជាខ្លាំង គាត់ខំប្រឹងតាំងពីមានកូននៅក្នុងផ្ទៃ រហូតដល់កូនមានគ្រួសារ ក៏ម្តាយមិនដែលបំភ្លេច និង ផ្តល់ភាពកក់ក្តៅដល់កូនៗគ្រប់ពេលវេលា ៕


មានវិដេអូ៖



ប្រភពៈ ទៀ វិចិត្រ