ហ្វេសបុកៈ កាលពីពេលថ្មីៗនេះ មានគណនីហ្វេសបុករបស់ មន្រ្ដីប៉ូលីលមួយរូប មានឈ្មោះ សុវណ្ណ រីហ្គេន បានបង្ហោះវីដេអូខ្លីមួយ ដោយរូបលោកបានធ្វើសកម្មភាពឈប់រថយន្ត ដើម្បីចុះកើបសំរាម ដែលបងប្អូនអ្នកដើរលំហែកាយនៅលើសួនច្បារសម្តេចតេជោ បានបោះចោល នៅត្រង់ចំណុចរូបសំណាកសម្តេចសង្ឃជួនណាត។

សកម្មភាពទាំងអស់នេះហើយ បានធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើល ព្រោះនេះជាទង្វើមួយ នៅក្នុងសង្គម ដែលមន្រ្ដីគ្រប់រូបគួររៀនតាម ក៏ដូចជាការដាស់តឿនដ៏មហាជនមួយចំនួន ដែលមកដើរលេង និងញុំាអីបោះចោលកាកសំនល់គ្មានរបៀប។ សកម្មភាពបែបនេះធ្វើឲ្យមហាជនជាច្រើន បានសម្តែងកោតសរសើរ និងចែករំលែកពេញបណ្តាញសង្គម ដោយនេះពិតជាគំរូដ៏ល្អពីលោកប៉ូលីសចរាចរណ៍ ដែលបានជួយដល់សង្គម និងយកចិត្តទុកចំពោះសោភ័ណភាពទីក្រុង ទោះបីមិនជាការងារកត្វកិច្ចលោកក៏ដោយ។
តាមរយៈគណនីហ្វេសបុករបស់លោក បានសរសេរថា នៅគោលដៅ សម្ដេចសង្ឍ ជួន ណាត នៅថ្ងៃ ២១ ខែមិថុនា ឆ្នាំ ២០១៩ សូមបងប្អូនមេត្តា ហូបនំចំណីហើយ ជួយសំអាតផង ចូលរួមថែរក្សាបរិស្ថាន និង អនាម័យទាំងអស់គ្នា ។





