ចិនមិនខ្លាច ច្បាប់ខ្មែរទេ ! អាគារដែលបាក់រលំនេះ គឺពុំមានច្បាប់អនុញ្ញាតឱ្យសាងសង់ និងធ្លាប់ហាមឃាត់២ដងហើយ ប៉ុន្តែម្ចាស់សំណង់មិនគោរព....(មានវីដេអូ)
-

ក្រុងព្រះសីហនុ-(ដំណឹងបន្ថែមពាក់ពន្ធ័នឹងការរលំបាក់សំណង់អាគារកំពុងសាងសង់កម្ពស់៨ជាន់) ស្ត្រីជនជាតិចិនមួយរូបដែលសមត្ថកិច្ចអះអាងថាជាអ្នកទទួលខុសត្រូវសំណង់អាគារដែលរំបាក់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរហើយនាព្រឹកថ្ងៃ២២មិថុនា២០១៩នេះ ស្របពេលដែលប្រតបត្តិការសង្គ្រោះកំពុងធ្វើបន្តតាមរយៈកម្លាំងសរុបច្រើនរាប់រយនាក់។

ពាក់ព័ន្ធនឹងករណីអគាររលំបាក់សង្កត់មនុស្សនេះ អ្នកនាំពាក្យក្រសួងរៀបចំដែនដី បានបញ្ជាក់ថា សំណង់អគារខាងលើនេះអត់មានច្បាប់អនុញ្ញាតទេ ហើយធ្លាប់ត្រូវបានអាជ្ញាធរជំនាញហាមឃាត់មិនឱ្យសាងសង់ចំនួន ២ដងរួចទៅហើយ ប៉ុន្តែម្ចាស់សំណង់មិនចូលរួមសហការ។ ម្ចាស់សំណង់ឈ្មោះ ជីង គ័ង ជាជនជាតិចិន ទីតាំងសាងសង់លើផ្ទៃដីទំហំ៥៨៣ម៉ែត្រក្រឡា។ អាគារនេះជាប្រភេទសំណង់ធ្វើពីឆ្អឹងដែកសង់បានកម្ពស់៧ជាន់ គ្មានលិខិតអនុញ្ញាតសាងសង់។

 

សូមបញ្ជាក់ថា អាគារកំពុងសង់ថ្មីប្រភេទជាសណ្ឋាគារមួយកន្លែងនៅជិតកន្លែងលាងរថយន្តអារុណរះក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ បានបាក់រលំ កាលពីវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២២មិថុនា២០១៩នេះ ដែលជាមហន្តរាយលើកដំបូងសម្រាប់វិសយ័សំណង់នៅខេត្តព្រះសីហនុ ហើយបើតាមមន្ត្រីជំនាញនានាថ្លែងថា ការបាក់រលំនេះកើតឡើងដោយសារបញ្ហាបច្ចេសសំណង់៕

គិតត្រឹមម៉ោង៨៖២០នាទី ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ សមត្ថកិច្ច និងក្រុមជួយសង្គ្រោះបានរកឃើញអ្នកស្លាប់៣នាក់ និងកម្មករជិត១០នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ ចេញពីគំនរអគារកម្ពស់៧ជាន់ ដែលបាក់រលំនៅម៉ោងជិត៥ព្រឹកថ្ងៃនេះ៕ 

សូមទស្សនាវីដេអូខាងក្រោម៖