ប្រិយមិត្តជាច្រើនបានប្រាកដជាបានស្គាល់ប្អូនប្រុស ធន ម៉េងហ៊ាង ហើយ ព្រោះប្អូនប្រុស បានជួយដល់សង្គមជាច្រើន និងជួយដល់ជនទីទាល់ក្រ ជនពិការជាដើម។ ទង្វើរល្អមួយនេះ បានធ្វើឲ្យមហាជនជាច្រើនស្ងប់ស្ងែង និងកោតសរសើរចំពោះប្អូនប្រុសជាខ្លាំង។ ការងារសង្គមមួយនេះបានធ្វើឲ្យប្អូនប្រុសរឹតតែស្រលាញ់ទ្វេរដង បានជួយដល់មនុស្សដែលលំបាក និងទីទាល់ក្រ ជាក្តីស្រម៉ៃ របស់មនុស្សគ្រប់គ្នា ដូចជាប្អូនប្រុសផងដែរ។

ជាក់ស្តែងក្រោយពីបានឃើញពីភាពខ្វះខាតប្រុសក្រុមគ្រួសាររបស់ប្អូនប្រុសម្នាក់ ដែលឪពុកយកបាវមកដេរធ្វើកាតាបឲ្យប្អូនទៅរៀន ដើម្បីក្រេបយកចំណេះដឹង និងជាស្ពានទៅថ្ងៃអនាគតនោះ បាននាំឲ្យចិត្តប្អូនប្រុសចង់ជួយដល់ប្អូនភ្លាម ។ ទន្ទឹមនឹងនេះ ប្អូនប្រុសបានបង្ហោះសារថា "ក្រុមគ្រួសារ ប្អូនប្រុស អាចទំនាក់ទំនងមកខ្ញុំបាទបានតាមរយះលេខ ទូរសព្ទ័ ☎️ 098 993 969 . ខ្ញុំបាទនឹងជួយផ្គត់ផ្គង់ រាល់តម្រូវការ សម្ភារះសិក្សា ជូនដល់ប្អូនប្រុស រយះ ១ ឆ្នាំ . Help Share"។

យ៉ាងណាមិញ ប្រសិនបើមានបងប្អូនណាបានស្គាល់ប្អូនប្រុសម្នាក់នេះ ជួយផ្តល់ដំណឹងដល់គ្រួសាររបស់ប្អូនប្រុសតូចម្នាក់នេះផង ឲ្យគាត់បានទទួលដំណឹងនេះផង៕












ប្រភព៖ ធន ម៉េងហ៊ាង