អ្នកលេងបណ្ដាញសង្គមហ្វេសបុកជាច្រេីន កំពុងទទួលការ ចាប់អារម្មណ៍ យ៉ាងខ្លាំង ក្រោយពេល ដឹងថាលោកតាវ័យ ៧៥ ឆ្នាំម្នាក់ បានចុះ ឈ្មោះចូលរៀន នូវសកលវិទ្យាល័យ Political Science នៅឯសកលវិទ្យាល័យ Pangasinan ក្នុងប្រទេសហ្វីលីពីន ។ នេះបើយោងតាមប្រភពគណនីហ្វេសប៊ុកមួយមានឈ្មោះ Christian Monses បានអោយដឹងថា លោកតាវ័យ ៧៥ ឆ្នាំនោះ មានឈ្មោះថា Benjamin Naoe ជានិស្សិតឆ្នាំទី ១ ផ្នែកវិទ្យាសាស្ត្រ នយោបាយ ។មូលហេតុដែលលោកតាទើបតែចូលរៀនឆ្នាំទី ១ ដោយសារតែកាលពីក្មេង គាត់គ្មានលទ្ធភាពបង់ថ្លៃសិក្សានោះទេ ជីវភាពគ្រួសាររបស់គាត់ក្រលំបាកខ្លាំងណាស់ ។ លោកតា Benjamin Naoe បាននិយាយប្រាប់ មិត្តរួមថ្នាក់របស់គាត់ថា ពេលដែលគាត់នៅរៀន វិទ្យាល័យ ដោយជីវភាព គ្រួសារ លំបាកពេក គាត់ក៏ត្រូវឆ្លៀតពេលរកការងារធ្វើ ហើយក្រោយមកគាត់ក៏មានគ្រួសារទើបមិនអាចត្រលប់មករៀនបន្តទៀតបាន ។ បន្ទាប់ពីប្រពន្ធរបស់លោកតាបានលាចាកលោកនេះទៅហើយកូនៗ របស់គាត់ធំៗមានគ្រួសារអស់ហើយនោះទើបលោកតា Benjamin Naoe បានសម្រេចចិត្តថាចូលរៀនបន្តព្រោះនេះជាក្តីស្រមៃរបស់គាត់ដោយបញ្ចប់ការសិក្សាថ្នាក់ សកលវិទ្យាល័យ ។
ទោះបីជាមានមនុស្សជាច្រើនបានសើចគាត់ដោយសារតែគាត់ចាស់ហើយទើបមករៀនក៏ដោយប៉ុន្តែគាត់មិនខ្វល់នោះទេសំខាន់ គាត់ចង់បំពេញក្តីស្រមៃរបស់គាត់តែប៉ុណ្ណោះ ៕


