ក្រុមសង្រ្គោះបន្ទាន់៧១១ របស់កងពលតូចលេខ៧០​ ពីរាជធានីភ្នំពេញ បានធ្វើដំណើរតាមយន្តហោះ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បី...
ស៊ីហៀង
-

ខេត្តព្រះសីហនុ៖ មន្ត្រីថ្លែងថា ដោយសារស្ថានភាពធ្ងន់ធ្ងរ កម្លាំងអន្តរាគមន៍ត្រូវបានបញ្ជូនបន្ថែមពីរាជធានីភ្នំពេញ ដើម្បីប្រតិបត្តិការជួយកាយគំនរអាគារសំណង់សណ្ឋាគារមួយកន្លែងកម្ពស់៧ជាន់ដែលបាក់រលំនៅក្រុងព្រះសីហនុ ក្នុងនោះកម្លាំងក្រុមសង្រ្គោះបន្ទាន់៧១១ របស់កងពលតូចលេខ៧០​ ក៏បានធ្វើដំណើរចេញពីព្រលានយន្តហោះយោធាភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុហើយ នៅមុនថ្ងៃត្រង់ថ្ងៃ២២មិថុនា២០១៩នេះ ដើម្បីប្របត្តិការជួយសង្គ្រោះ រួមជាមួយអជ្ញាធរខេត្តព្រះសីហនុ ដែលកំពុងប្រតិបត្តិការនៅនឹងកន្លែងតាំងពីព្រឹកព្រលឹមមក។


គួរបញ្ជាក់ផងដែរថា អាគារកំពុងសង់ថ្មីមួយកន្លែងនៅជិតកន្លែងលាងរថយន្តអារុណរះក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ បានបាក់រលំ កាលពីវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២២មិថុនា២០១៩នេះ ដែលជាមហន្តរាយលើកដំបូងសម្រាប់វិសយ័សំណង់នៅខេត្តព្រះសីហនុ។


សេចក្តីរាយការណ៏បឋមពីកន្លែងកើតហេតុអោយដឹងថា មានមនុស្សមួយចំនួនជាប់ក្នុងគំនរអាគាររំបាក់នេះ ហើយសមត្ថកិច្ចនិងក្រុមសង្គ្រោះក៏បានអន្តរាគមន៍ភ្លាមៗដែរ។


ឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុដែលដឹកនាំកម្លាំងជួយសង្គ្រោះផ្ទាល់មានប្រសាសន៏ប្រាប់ជាបឋមថា គិតមកត្រឹមម៉ោងជិត៩ព្រឹកថ្ងៃដដែល មានមនុស្ស៣នាក់បានស្លាប់និងជិត២០នាក់ទៀតរងរបួស ហើយជនរងគ្រោះភាគច្រើនជាកម្មករសំណង់។ បើតាមឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ចំនួនជនរងគ្រោះអាចនឹងកើនឡើងថែមទៀត ក្រោយគំនរបាក់បែកបានកាយរួច ក្នុងនោះសមត្ថកិច្ចចម្រុះនិងក្រុមសង្គ្រោះរាប់រយនាក់ត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុ ដើម្បីអន្តរាគមន៍បន្ថែម។


មន្ត្រីផ្លូវការនានាថ្លែងថា ការរលំបាក់អាគារនេះគឺបណ្តាលមកពីបញ្ហាបច្ចេកទេសសាងសង់ និងថាបច្ចុប្បន្នអ្នកទទួលខុសត្រូវសំណង់នេះ ដែលជាស្ត្រីជនជាតិចិន១រូបត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរហើយ៕


ប្រភព៖ Huy Bunleng