ករណីរលំបាក់អគារបណ្តាលឲ្យមនុស្សចំនួន៣នាក់ស្លាប់ និងមនុស្សចំនួន១៨នាក់រងរបួស និងឃាត់ខ្លួនជនជាតិចិន៤នាក់ ពាក់ព័ន្ធនឹង...
ស៊ីហៀង
-

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២២​ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៏មាន ពាក់ព័ន្ធនឹងការបាក់រលំអគារកំពុងសាងសង នៅខេត្តព្រះសីហនុ ។


មកដល់ពេលនេះ ថ្នាក់ដឹកនាំខេត្ត កម្លាំងមានសមត្ថកិច្ច និងមន្រ្តីរាជ្ងាធរមូលដ្ឋាន កំពុងសហការគ្នាយ៉ាងមមាញឹក ដើម្បីជួយសង្គ្រោះជនរងគ្រោះ ដែលកំពុងគំនរសំណង់បាក់បែកនៃការដ្ឋាននោះ និងបានបង្កើតក្រុមការងារប្រចាំការជួយសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ។ ព័ត៏មានទទួលបានជាបឋម (គិតត្រឹមម៉ោង១០ព្រឹក) គឺមានអ្នកស្លាប់បាត់បង់ជីវិតចំនួន៣នាក់ ស្រី១នាក់ ហើយក្រុមការងារបានសង្គ្រោះជនរងគ្រោះចំនួន១៨នាក់ ចេញពីគំនរអគារបែកបាក់ (ពួកគាត់គឺជាកម្មករសំណង់ស្នាក់នៅក្នុងការដ្ឋាននោះ) ។​ បច្ចុប្បន្នក្រុមការងារកំពុងបន្តសង្គ្រោះជនរងគ្រោះជនរងគ្រោះបន្ថែមទៀត។


សូមជ្រាបថា ការដ្ឋានសំណង់នេះមានម្ចាស់ឈ្មោះ CHEN KUN ភេទប្រុស អាយុ ៣៩ឆ្នាំ បានជួលដីសម្រាប់សាងសង់អគារពីឈ្មោះ ញឹក ហ៊ុយ ភេទប្រុស ជនជាតិខ្មែរ អាយុ ៦៥ឆ្នាំ ម៉ៅការសាងសង់ដោយក្រុមហ៊ុនសំណង់ឈ្មោះ XI GANG TANG GONG JI HAISAO មានថៅកែម៉ៅការសាងសង់ឈ្មោះ DENG XING GUI ភេទប្រុស អាយុ៤៨ឆ្នាំ និងអ្នកម៉ៅការបូកជញ្ជាំងអគារឈ្មោះ GAO YU ភេទប្រុស អាយុ២៩ឆ្នាំ។


បច្ចុប្បន្ន អ្នកទាំង៤នាក់ ខាងលើ ត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរ ធ្វើកំណត់ហេតុ និងបន្តចាត់ការតាមនីតិវិធីច្បាប់៕