អាណិតអ៊ុំស្រីណាស់...ទិដ្ឋភាពពិធីបុណ្យសព ប្អូនប្រុស ងួន កែវពេជ្រពិសិដ្ឋ ពោលពេញទៅភាពក្រៀមក្រំ និងត្រូវបូជានៅថ្ងៃស្អែកនេះហើយ នៅវត្ត...
-

ភ្នំពេញ៖ ប្អូនប្រុស ងួន កែវពេជ្រពិសិដ្ឋ ដែលទើបតែលាចាកលោកទៅ ដោយសារតែជំងឺមហារីកសាច់ដុំ បានធ្វើឲ្យមហាជន​ ក៏ដូចជាក្រុមគ្រួសារ សាច់ញាតិពិត និងមិត្តរួមការងារ និងមិត្តតាមបណ្តាញសង្គមហ្វេសប៊ុក មានការសោកស្តាយជាខ្លាំង ពីការបាត់បង់មួយនេះ។


យ៉ាងណាមិញ នៅតាមបណ្តាញសង្គមហ្វេសបុ៊របស់កញ្ញា  សាឡាត់ ស្រីឡាង បានបង្ហោះសារយ៉ាងកម្សត់ និងសោកស្តាយចំពោះការបាត់បង់បងប្រុស ជាទីស្រលាញ់ ព្រមទាំងបានបញ្ជាក់ផងដែរថា ពិធីបុណ្យសពនឹងប្រារព្ធឡើងនៅវត្តសំបួរមាស រីឯសពនឹងបូជានៅថ្ងៃអាទិត្យស្អែកនេះ វេលាម៉ោង៨ព្រឹកផងដែរ។


បងប្អូន សាច់ញាតិ និងមិត្តភិក្តិដែលស្រលាញ់​ រាប់អានប្អូនប្រុស សូមអញ្ជើញទៅចូលរួមពិធីបុណ្យសព ទាំងអស់គ្នានៅថ្ងៃស្អែកនេះ ឲ្យបានច្រើនកុះករ ដើម្បីជាការជូនដំណើរជាចុងក្រោយ និងចូលរួមរំលែកទុក្ខទាំងអស់គ្នា៕