ចំនួននាក់ស្លាប់កើតឡើងដល់ទៅ៧នាក់ និងរងរបួសចំនួន ១៨នាក់ ក្នុងករណីរលំអគារនៅខេត្តព្រះសីហនុ...
ស៊ីហៀង
-

ព្រះសីហនុ៖ គិតត្រឹមវេលាម៉ោង៣រសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ ជនរងគ្រោះដែលស្លាប់ដោយសារបាក់រលំអគារ កើនឡើងចំនួន ៧នាក់ហើយ ខណៈដែលអ្នករងរបួសមានចំនួន១៨នាក់ នេះបើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ។


លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ទៀតថា កងកម្លាំងជាច្រើននាក់ កំពុងតែបន្តការរុករកជនរងគ្រោះបន្តទៀត។


គួរបញ្ជាក់ផងដែរថា ការដ្ឋានសំណង់នេះមានម្ចាស់ឈ្មោះ CHEN KUN ភេទប្រុស អាយុ ៣៩ឆ្នាំ បានជួលដីសម្រាប់សាងសង់អគារពីឈ្មោះ ញឹក ហ៊ុយ ភេទប្រុស ជនជាតិខ្មែរ អាយុ ៦៥ឆ្នាំ ម៉ៅការសាងសង់ដោយក្រុមហ៊ុនសំណង់ឈ្មោះ XI GANG TANG GONG JI HAISAO មានថៅកែម៉ៅការសាងសង់ឈ្មោះ DENG XING GUI ភេទប្រុស អាយុ៤៨ឆ្នាំ និងអ្នកម៉ៅការបូកជញ្ជាំងអគារឈ្មោះ GAO YU ភេទប្រុស អាយុ២៩ឆ្នាំ។