សូមបងប្អូនប្រុងប្រយ័ត្ន...ក្តៅខ្លួនតែមួយថ្ងៃសោះ ចេញរោគសញ្ញាអញ្ចឹង ចូលដល់ថ្ងៃទី២ រកឃើញគ្រុនឈាមកម្រិតធ្ងន់តែម្តង
ស៊ីហៀង
-

រាល់ថ្ងៃនេះ ជំងឺគ្រុនឈាម កាន់តែរីករាលដាលពីមួយថ្ងៃទៅមួយថ្ងៃ ទាំងចាស់ ទាំងក្មេង គឺកើតជំងឺដ៏សាហាវមួយនេះ។ ទន្ទឹមនឹងនេះ សូមឲ្យបងប្អូន ​មានការប្រុងប្រយ័ត្ន ជាពិសេសគឺកូនក្មេងតែម្តង។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកដែលមានឈ្មោះថា អូនិតា អូនិតា បានបង្ហោះសារថា "មើលអោយហើយបងប្អូនគ្រុនឈាម រ៉ាសចេញពេញខ្លួន ក្ដៅខ្លួនតែ1ថ្ងៃចេញរាសពេញខ្លួនម៉ង ថ្ងៃទី2ជួសឈាមទៅឃើញថាគ្រុនឈាមអាកំរិតខ្លាំង"។


នាពេលកន្លងមកធ្លាប់មានក្មេងបានស្លាប់ដោយសារតែជំងឺគ្រុនឈាមហើយ ដូចនេះសូមបងប្អូនត្រូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះបញ្ហានេះ ជាពិសេសគឺក្មេងៗតែម្តង។


ប្រភព៖ អូនិតា អូនិតា