ព័ត៏មានបន្ថែម...ចំនួនអ្នកស្លាប់បានកើនឡើងដល់១០នាក់ហើយ ចំណែកអ្នករងរបួសមានជាង២០នាក់ទៀត..
ស៊ីហៀង
-

ក្រុងព្រះសីហនុ-(ដំណឹងបន្ថែម) មកទល់នឹងរសៀលថ្ងៃ២២មិថុនា២០១៩នេះ មានជនរងគ្រោះមួយចំនួនទៀត នៅមានជីវិតនៅឡើយ ហើយ ត្រូវបានក្រុមសង្គ្រោះ ជួយទាញយកចេញបានពីគំនរអាគារបាក់បែក និងកំពុងបន្តរុករកអ្នកមានជីវិតបន្តទៀត ពីការរលំបាក់សំណង់អាគារសណ្ឋាគាររបស់ក្រុមហ៊ុនជាតិចិនមួយកន្លែងកំពុងសាងសង់កម្ពស់៧ជាន់។ 


ឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា គិតត្រឹមម៉ោងជាង៣រសៀលថ្ងៃ២២មិថុនា២០១៩នេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់១០នាក់ហើយ ចំណែកអ្នករងរបួសមានជាង២០នាក់ទៀតក្រុមគ្រូពេទ្យកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។ 


ដោយសារតែប្រតិបត្តិការសង្គ្រោះកំពុងធ្វើបន្តគេមិនទាន់ដឹងថា នៅមានជនរងគ្រោះប៉ុន្មាននាក់ទៀតដែលនៅជាប់ក្នុងគំនរអាគារបាក់បែកនេះ ។ មន្ត្រីថ្លែងថា បើទោះជាមានកម្លាំងចម្រុះរាប់រយនាក់ជួយអន្តរាគមន៍បែបណាក៍ដោយ ក៍ការកាយគំនរឥដ្ឋបាក់បែកជួបការលំបាកមិនបានលឿន ដែលតាមការសន្និដ្ឋានថា អាចប្រើពេលយ៉ាងតិច២ថ្ងៃទើបអាចបញ្ចប់។


 ប្រភព៖​ Huy Bunleng