លោក អុឹម ជីវ៉ា ដាក់ចំថា អគារដល់ទៅ៧ជាន់ បាក់រលំសង្កត់មនុស្សស្លាប់និងរបួសជាច្រើននាក់ និងសួរថា មន្រ្តី្តពាក់ព័ន្ធធ្វើអីរាល់ថ្ងៃ ព្រមទាំងស្នើរសូមសម្តេចតេជោ ថា...
ស៊ីហៀង
-

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ  មានករណីដ៏កក្រើកមួយនៅខេត្តកំពង់សោម បានបាក់រលំអគារ ៧ជាន់ និងបណ្តាលឲ្យមនុស្សស្លាប់ដ៏ទៅ៧នាក់ និងរបួសមនុស្សចំនួន១៨នាក់ ជាហេតុធ្វើឲ្យមហាជនមានការហួសចិត្ត និងអាណិតកម្មករជាខ្លាំង ព្រោះថាអគារដ៏ទៅ៧ជាន់ ហេតុអីបានជាបាក់រលំស្រួលយ៉ាងនេះ?


ក្រោយពីបានទទួលព័ត៏មាននេះហើយនោះ លោក អុឹម ជីវ៉ា តារាសម្តែងម្នាក់ ក៏បានបង្ហោះសារថា "សូមសម្តេចតេជោជួយយកអភិក្រមទាំងប្រាំណាមួយមកអនុសវត្តន៍ផង ?? ចុះមន្រ្តី្តពាក់ព័ន្ធធ្វើការអីរាល់ថ្ងៃនិង ???សាងសង់អាគារឡើងដល់៧ជាន់នៅកំពង់សោម ពេលបាក់សង្កត់មនុស្សស្លាប់និងរបួសស្រាប់តែមន្រ្តីឆ្លើយថា គ្មានច្បាប់Six?? ចុះមន្រ្តីអស់នោះរវល់ទៅណា ឬការសុីណូនៅទីនោះច្រើនពេករវល់ជាប់ដៃជាមួយចិន ???"។


គួររំលឹកផងដែរថា  ឯកឧត្តមយន្ត មីន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា គិតត្រឹមម៉ោងជាង៣រសៀលថ្ងៃ២២មិថុនា២០១៩នេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់១០នាក់ហើយ ចំណែកអ្នករងរបួសមានជាង២០នាក់ទៀតក្រុមគ្រូពេទ្យកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។ 


ដោយសារតែប្រតិបត្តិការសង្គ្រោះកំពុងធ្វើបន្តគេមិនទាន់ដឹងថា នៅមានជនរងគ្រោះប៉ុន្មាននាក់ទៀតដែលនៅជាប់ក្នុងគំនរអាគារបាក់បែកនេះ ។ មន្ត្រីថ្លែងថា បើទោះជាមានកម្លាំងចម្រុះរាប់រយនាក់ជួយអន្តរាគមន៍បែបណាក៍ដោយ ក៍ការកាយគំនរឥដ្ឋបាក់បែកជួបការលំបាកមិនបានលឿន ដែលតាមការសន្និដ្ឋានថា អាចប្រើពេលយ៉ាងតិច២ថ្ងៃទើបអាចបញ្ចប់។