សម្តេចតេជោ ហ៊ុនសែន ! ទប់អារម្មណ៍មិនជាប់ទេ រឿងបាក់អាគារនៅព្រះសីហនុ ដាក់បញ្ចារឲ្យ យន្តមីន ដាច់ខាតត្រូវតែ...
ស៊ីហៀង
-

ព្រះសីហនុ ៖​ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា នៅក្នុងថ្ងៃនេះបានកើតមានរឿងភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងខេត្តព្រះសីហនុដោយសារតែ អាគារកំពុងសង់ថ្មីមួយកន្លែងនៅជិតកន្លែងលាងរថយន្តអារុណរះក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ បានបាក់រលំ កាលពីវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២២មិថុនា២០១៩នេះ។

យោទៅតាមកណនីផេករបស់ សម្តេចតេជោ ហ៊ុនសែន ផ្ទាល់បានធ្វើការលើកឡើងថា " នៅក្នុងពេលដែលខ្ញុំចេញដំណើរមកចូលរួមប្រជុំកំពូលអាស៊ាននៅប្រទេសថៃថ្ងៃទី ២២ មិថុនា នេះ ក៏មានឧប្បទ្ទេវហតុបាក់រលំអាគារសំណង់កំពុងសាសង់នៅក្រុងព្រះសីហនុ ដែលបណ្តាលអោយពលរដ្ឋស្លាប់ និងរបួសមួយចំនួន។ ជាបន្ទាន់នេះ ខ្ញុំបានបញ្ជាអោយអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធចុះជួយសង្រ្គោះអាយុជីវិតពលរដ្ឋដែលត្រូវបានអាគារបាក់រលំសង្កត់ ហើយដែលមកទល់ម៉ោង៥:០០ល្ងាចនេះ គឺមានអ្នករបួសប្រមាណ ២៣នាក់ និងស្លាប់ ៧នាក់ ហើយដំណើរការសង្គ្រោះអាយុជីវិតពលរដ្ឋគឺកំពុងធ្វើបន្ត។ ខ្ញុំសូមចូលរួមសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់អាយុជីវិតពលរដ្ឋ ដោយសារកាធ្វេសប្រហែសរបស់ក្រុមហ៊ុនសាងសង់ដែលបណ្តាលអោយមានគ្រោះថ្នាក់កើតឡើងបែបនេះ។ទោះបីខ្ញុំជាប់ប្រជុំក៍ដោយក៍ខ្ញុំនៅ តែតាមដាននូវដំណើរការរុករក  និងសង្រ្គោះដែលយប់នេះត្រូវធ្វើ  ទាំងយប់បន្តទៀត៕

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister