ព័ត៏មានបន្ថែម...បើគិតដល់ពេលនេះ ចំនួនអ្នកស្លាប់បានកើងឡើងដល់ទៅ១៧នាក់ និងអ្នករបួសមានចំនួន២៤នាក់ ក្នុងករណីបាក់រលំអគារនៅខេត្តព្រះសីហនុ
ស៊ីហៀង
-

ក្រុងព្រះសីហនុ ៖ បើគិតត្រឹមម៉ោង៧ព្រឹកថ្ងៃ២៣មិថុនា២០១៩ ចំនួនអ្នកស្លាប់បានកើនឡើងដល់១៧នាក់ហើយ(ស្រី៤នាក់) ចំណែកអ្នករបួសមានចំនួន២៤នាក់(ស្រី២នាក់) ហើយបាននិងកំពុងត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យ។  ដោយឡែកប្រតិបត្តិការកាយគំនរបែកបាក់និងរុកជនរងគ្រោះ ក៏កំពុងធ្វើបន្ត ដោយក្រុមការងារចម្រុះទាំងអាជ្ញាកម្ពុជានិងក្រុមសង្គ្រោះរបស់ចិន។


គួរបញ្ជាក់ផងដែរថា សំណងអគារនេះមានកំពង់ដំណើរការសាងសង់​បានប្រមាណជា៧០ ទៅ៨០ភាគរយហើយ ។ អាជ្ញាធរខេត្តបានបញ្ជាក់ទៀតថា ការដ្ឋានសំណង់នេះមានម្ចាស់ឈ្មោះ Chen Kun ភេទប្រុស អាយុ៣៩ឆ្នាំ បានជួលដីសម្រាប់សាងសង់អគារពីឈ្មោះ ញឹក ហ៊ុយ ភេទប្រុស ជនជាតិខ្មែរ អាយុ៦៥ឆ្នាំ ហើយបានម៉ៅការសាងសង់ដោយក្រុមហ៊ុន XI GANG TANG GONG GOU JI HAISAO មានថៅកែម៉ៅការសាងសង់ឈ្មោះ DENG XING GUI ភេទប្រុស អាយុ៤៨ឆ្នាំ និងអ្នកម៉ៅការបូកជញ្ជាំងអគារឈ្មោះ GAO YU ភេទប្រុស អាយុ២៩ឆ្នាំ។ 


សូមរំលឹកផងដែរថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង០០នាទីព្រឹកព្រលឹម ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីបាក់រលំអគារកម្ពស់៧ជាន់  ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ៕