សម្តេចតេជោ ហ៊ុន​ សែន ប្រកាសសម្រេចជួយឧបត្ថម្ភដល់ជនរងគ្រោះក្នុងសោកនាដកម្មបាក់អគារ នៅខេត្តព្រះសីហនុ ក្នុងម្នាក់ចំនួន...
ស៊ីហៀង
-

ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចយកថវិកាជាតិជួយឧបត្ថម្ភដល់ជនរងគ្រោះក្នុង សោកនាដកម្ម បាក់អគារនៅខេត្តព្រះសីហនុ អ្នកស្លាប់ទទួលបាន៤០លានរៀល (មួយម៉ឺនដុល្លារ) និងអ្នករងរបួស៥លានរៀល និងទទួលការព្យាបាលដោយឥតគិតថ្លៃ។


បើយោងតាមគណនីហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា"បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ សោដនាដកម្មបាក់អាគារនៅខេត្ត ព្រះសីហនុគឺជារឿងឈឺចាប់របស់ ជាតិយើង​ ពិសេសក្រុមគ្រួសារនៃ អ្នកដែលបានបាត់បង់ជិវិតដែលជា ភរិយាឬស្វាមីឬកូនឬឪពុកម្តាយ។ល។ ដើម្បីចូលរួមមរណៈទុក្ខនិងជួយ ដល់ជីវភាពក្រុមគ្រួសារក្នុងនាម រាជរដ្ឋាភិបាលខ្ញុំសម្រេចបញ្ចេញ ថវិកាជាតិជួយដល់ក្រុមគ្រួសារ អ្នកស្លាប់ក្នុងមួយនាក់៤០លាន រៀល(សែសឹបលានរៀល)ឬ ១មុឺនដុល្លា(10.000$)។ សម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវ ទទួលបានការព្យាបាលដោយឥត គិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋនិង ទទួលបានជំនួយក្នុងមួយនាក់ចំនួន៥លានរៀល(ប្រាំលានរៀល)។ ឯកឧត្តម​ ប៊ិន ឈិន​ ឧបនាយករដ្ឋមន្ត្រី ប្រចាំការនិងជារដ្ឋមន្រ្តីទីស្តីការ គណៈរដ្ឋមន្ត្រីទទួលចាត់ចែងថវិកានេះជូនបងប្អូន។ យប់នេះខ្ញុំនៅបន្តតាមដានការងារ រុករកនិងសង្រ្គោះជាមួយបងប្អូនតទៅទៀត"។


គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង០០នាទីព្រឹកព្រលឹម ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីបាក់រលំអគារកម្ពស់៧ជាន់ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ៕