សុំសមត្ថកិច្ចជួយតាមប្រមាញ់រថយន្តនេះផង...រថយន្តមួយគ្រឿងបើករេពេញផ្លូវ វ៉ាគេវ៉ាឯង សង្ស័យតែស្រវឹង...(មានវិដេអូ)
-

ភ្នំពេញ៖ នៅពេលម៉ោង ៨និង១៥នាទីព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៩នេះ មានរថយន្តមួយគ្រឿង ម៉ាក ហាយប្រ៊ីត ពាក់ស្លាកលេខ2AB-7691​ បានបើករេពេញផ្លូវ មិនដឹងថាគាត់ស្រវឹងឬយ៉ាងណា បានជាបើកបរយ៉ាងនេះ ជាហេតុធ្វើឲ្យមហាជនមានខ្លាចរអាជាខ្លាំង ។ នៅក្នុងវិដេអូប្រមាណជា ២០វិនាទី បានបង្ហាញពីសកម្មភាពរបស់រថយន្តដែលពាក់ស្លាកលេខខាងលើ កំពុងតែបើកបររេទៅរេមក និងវ៉ារថយន្ត ពេញផ្លូវ ដោយមិនគិតពីគ្រោះថ្នាក់អ្វីសោះ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់​ប្អូនប្រុសតាំង គឹមឡេង បានបង្ហាញអារម្មណ៍ភ័យខ្លាច ក្រោយពីបានឃើញសភាពរថយន្តបើកបរក្នុងស្ថានភាព រេចុះរេឡើងបែបនេះ ។ ខណៈនោះផងដែរប្អូនប្រុសក៏បានបង្ហោះសារយ៉ាងខ្លីថា "សុំសមត្ថកិច្ចជួយតាមប្រមាញ់រថយន្តនេះផងបេីករេពេញផ្លូវមុននេះបុិសនិងបុក​ passapp ដែលខ្ញុំជិះទៅហេីយ ម៉ោង​ 8:15នាទីព្រឹក ស្លាកលេខ​ 2AB-7691"។


ទន្ទឹមនឹងនេះ ក៏មានប្រជាជនជាច្រើនបានឃើញហេតុការណ៍នេះហើយ ក៏បានស្នើរដល់សមត្ថកិច្ចមេត្តាជួយឃាត់រថយន្តមួយគ្រឿងនេះផង ដើម្បីកុំឲ្យបង្កគ្រោះថ្នាក់ណាមួយជាយថាហេតុ៕


មានវិដេអូ៖



ប្រភព៖ តាំង គឹមឡេង