ខ្លោចចិត្តណាស់...លោក សែម សង្វាត មិនសុំអ្វីពីបងប្អូនទេ តែលោកគ្រាន់តែចង់ចូលច្រៀងវិញ ដើម្បីយកប្រាក់ចិញ្ចឹមម្តាយចាស់ បងស្រីនិងកូនបីនាក់ទៀត...(មានវិដេអូ)
-

ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ប្រាកដជានៅចាំតារាចម្រៀងមួយរូបដែលមានសំលេងដ៏ពិរោះរណ្តំ កាលពីជាង១០ឆ្នាំមុន​ លោកមានឈ្មោះថា សែម សង្វាត ដែលបានបាត់មុខពីសិល្បៈអស់រយៈជាមួយមកហើយ ។ 


យ៉ាងណាមិញ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមនអ្នកសិល្បៈ​​ ក៏បានទៅសួរសុខទុក្ខ និងនាំយកថវិការបន្តិចបន្តួចទៅជូនលោក សែម សង្វាត ។ នៅក្នុងនោះលោកក៏បានប្រាប់ឲ្យដឹងថា "មូលហេតុដែលធ្វើឲ្យលោកធ្លាក់ខ្លួនឈឺនោះ គឺតាំងពីលោកចូលប្រលូកក្នុងវិស័យសិល្បៈមកម្ល៉េះ។ លោកក៏បានបន្ថែមទៀតថា ពីដំបូងឡើយ គឺលោកមានបញ្ហាដុះសាច់ច្រមុះ បន្ទាប់មកទៀត លោកក៏មានបញ្ហាឈឺក្រពះ ពោះវៀន ។ ក្រោយពេលព្យាបាលដោយប្រើប្រាស់ថ្នាំផ្សះជារឿយៗ ក៏ធ្វើឲ្យសុខភាពរបស់លោកកាន់តែធ្ងន់ៗទៅ (មានន័យថា ច្រមុះក៏មិនជា ក្រពះ ពោះវៀនក៏មិនជា) ក៏កើតជាជំងឺរុាំរ៉ៃ ។ ក្រោយពីប្រើថ្នាំនោះហើយ លោកក៏មានបញ្ហា ក្រិនថ្លើមទៀតផង"។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់បងស្រីអូន ដែលបងប្អូនបានស្គាល់បងស្រីតាមរយៈការចូលរួមដល់សង្គម និងការឡាយលក់នូវផលិតផលរបស់គាត់ជាដើមតាមរយៈហ្វេសប៊ុកផេករបស់គាត់។​នៅថ្ងៃនេះបងស្រីក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកក្រោយពីបានឃើញតារាច្រៀងលោក សែម សង្វាត ស្ថិតនៅក្នុងការលំបាក។ សាររបស់បងស្រីបានរៀបរាប់់ថា "និយាយទូរស័ព្ទជាមួយបងសែម សង្វាតរួច? បងប្រុសស្លូតណាស់ ចិត្តខ្លាំងណាស់ មិនសុំអ្វីពីបងប្អូនទេសុំតែបានច្រៀងដូចពីមុនដេីម្បីយកប្រាក់ចិញ្ចឹមម្ដាយចាស់ បងស្រីនិងកូនបីនាក់? ពុទ្ធោអេីយបងឈឺធ្ងន់បុិនហ្នឹងហេីយតេីបងធ្វេីការចិញ្ចឹមគ្រួសារយ៉ាងមិចទៅ?? ស្អែកខ្ញុំនឹងទៅជួបគាត់សង្ឃឹមថាមានបងប្អូនចូលរួមជាមួយខ្ញុំដែរ?? មានតែការជួយទេទេីបធ្វេីអោយមនុស្សដែរកំពុងតែអស់សង្ឃឹមញញឹមបានវិញ?? មេីលរូបគាត់ហេីយខ្លោចចិត្តណាស់?"។


ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើន បង្ហាញអារម្មណ៍អាណិតដល់បងប្រុស និងលើកទឹកចិត្តដល់បងប្រុស ត្រូវតែស៊ូឡើងណាបង៕


មានវិដេអូ៖



ប្រភព៖ Ah Ry Nuon