ខ្មែរស្ទើរ មួយប្រទេស ! ស្នើឲ្យសម្តេច ហ៊ុន សែន ដកតំណែងចៅហ្វាយខេត្តព្រះសីហនុ លោក យន្ត មីន (មានវីដេអូ)
ស៊ីហៀង
-

ព្រះសីហនុ ៖  អាគារកំពុងសង់ថ្មីប្រភេទជាសណ្ឋាគារមួយកន្លែងនៅជិតកន្លែងលាងរថយន្តអារុណរះក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ បានបាក់រលំ កាលពីវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២២មិថុនា២០១៩នេះ ដែលជាមហន្តរាយលើកដំបូងសម្រាប់វិសយ័សំណង់នៅខេត្តព្រះសីហនុ ហើយបើតាមមន្ត្រីជំនាញនានាថ្លែងថា ការបាក់រលំនេះកើតឡើងដោយសារបញ្ហាបច្ចេសសំណង់។

លោកអភិបាលខេត្តបានបន្តឲ្យដឹងថា លោកបានធ្វើការហាមឃាត់ទៅលើការសាងសង់អាគារដែលបាក់រលំនេះ២ដងហើយតែម្ចាស់សំណង់គេមិនព្រមស្តាប់និងសហការគ្នាជាមួយលោក ទើបមានករណីនេះកើតឡើង។

យ៉ាងណាមិញស្ត្រីជនជាតិចិនមួយរូបនិងអ្នកពាក់ពន្ធ័ចំនួន៣រូបផ្សេងទៀតដែលសមត្ថកិច្ចអះអាងថាជាអ្នកទទួលខុសត្រូវសំណង់អាគារដែលរំបាក់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរហើយនាព្រឹកថ្ងៃ២២មិថុនា២០១៩នេះ ស្របពេលដែលប្រតបត្តិការសង្គ្រោះកំពុងធ្វើបន្តតាមរយៈកម្លាំងសរុបច្រើនរាប់រយនាក់។

សូមបញ្ចាក់ផងដែរថាសរុបមកដល់ពេលនេះមាននាក់ស្លាប់ចំនួន ១៧ និងរងរបួស២៤ នាក់ ដែលអ្នកស្លាប់ពេលនេះត្រូវបានគ្រួសារយកសពទៅធ្វើបុណ្យនៅស្រុកកំណើតខ្លះហើយ នៅសល់ខ្លះទៀតមិនទាន់មានសាច់ញាតិមកយកទៅធ្វើបុណ្យទេ ចំណែកអ្នករបួសត្រូវសម្រាកព្យាបាលនៅមន្ទីពេទ្យរដ្ឋដោយមិនអស់ប្រាក់ ។ សូមទស្សនាវីដេអូខាងក្រោម៖