លោក វេជ្ជបណ្ឌិត សួន ហេង សួរទៅលោកតាន់ គឹមសួរ វិញថា លោកមានបើកភ្នែកមើលទេថា តើខេត្តព្រះសីហនុមានការប្រែប្រួលមុខមាត់ រីកចំរើនយ៉ាងណា ហើយពលរដ្ឋមានប្រាក់ចំណូលច្រើនទ្វេដង កុំហារឡើងថា...
-

ដូចដែលបងប្អូនបានដឹងមកហើយថា កាលពីពេលថ្មីៗនេះ នៅខេត្តព្រះសីហនុ បានការបាក់រលំ អគារ៧ជាន់ ដែលបង្កឲ្យមនុស្សជាច្រើនអ្នកបានស្លាប់ និងរបួស ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។


ក្រោយពីបានឃើញមនុស្សជាច្រើនបានស្លាប់បាត់បង់ជីវិត និងរងរបួសមានបងប្អូនខ្មែរជាច្រើន បានបង្ហាញអារម្មណ៍ឈឺចាប់ និងសោកស្តាយជាខ្លាំង ។ ទន្ទឹមនឹងនោះ លោកតាន់ គឹមសួរ ក៏បានបង្ហោះសារយ៉ាងខ្លីថា "បើខ្ញុំជាលោកពូវិញ ខ្ញុំមិននិយាយយករួចខ្លួនបែបនេះទេ ខ្ញុំនឹងរកដំណោះស្រាយមួយដែលល្អ ហើយលាលែងពីតំណែងភ្លាមតែម្តង។ លោកពូមានដឹងខ្លួនទេថាលោកពូជាអភិបាលខេត្តដែលអសមត្ថភាពបំផុត? ជិវិតមនុស្សណាពូ មិនមែនជិវិតសត្វទេ និយាយឲ្យមានការទទួលខុសត្រូវ ហើយបង្ហាញអំពីអារម្មណ៍សោកស្តាយបន្តិចបានទេ? "។


ដោយឡែក ក្រោយពីបានឃើញលោកបង្ហោះសារដូចនេះ ស្រាប់តែមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា វេជ្ជ. សួន ហេង បាន រៀបរាប់តបទៅលោកតាន់ គឹមសួរថា "ខ្ញុំចង់តែសើចលោក តាំង គឹមសួរ និយាយទេ

ខ្ញុំមិនគាំទ្រនូវការលើកឡើងរបស់លោកឡើង ដែលបានប្រើពាក្យថាថ្នាក់ដឹកនាំអសមត្ថភាពលើការដឹកនាំ។ ខ្ញុំចង់សួរលោកវិញថា តើលោកមានបានបើកភ្នែកមើលទេ ថាតើខេត្តព្រះសីហនុមានការប្រែប្រួលមុខមាត់ រីកចំរើនយ៉ាងណាពីមុនមក អាគារខ្ពស់លេចរូបរាងយ៉ាងកុំហុកពេញទូទាំងខេត្ត ពលរដ្ឋមានប្រាក់ចំណូលច្រើនទ្វេដង ប្រជាពលរដ្ឋគាត់សប្បាយទទួលយក។ ត្រង់ចំណុចល្អ ការខិតខំរបស់ថ្នាក់ដឹកនាំខេត្ត(ឯកឧត្តម យន្ត មីន) លោកខំធ្វើការគ្មានថ្ងៃសៅរ៍ អាទិត្យ ធ្វើផ្លូវថ្នល់ លូ សំរាម ផ្សេងៗ មិចមិនឃើញលោកហារមាត់យាយផង។ ដោយឡែកអគារសាងសង់ខុសបច្ចេកទេស ស្រុតបាក់សង្កត់មនុស្សស្លាប់ អារឿងអាក្រក់ដែលគ្មាននរណាគេចង់បាន លោកចេះយាយមេស សួរថាតើថ្នាក់ដឹកនាំខេត្តលោកចង់លឺ ចង់ឃើញ ចង់បានទេ។ គឺលោកមិនចង់ឃើញទេ ការបាត់បង់អាយុជីវិតមនុស្សនោះ (គឺគ្មានទេ) តែនេះវាជារឿងដែលនឹកស្មានមិនដល់ សួរថាម្ចាស់សំណង់(ចិន) គេក៏សឹងមិនជឿដែរ ចិនបោះទុនលុយរាប់លានដុល្លារ អាណាមួយចង់ឲសំណង់សង់បាន70%ហើយបាក់ស្រុកនោះ។ ខ្ញុំគិតថាលោកខ្វះការតាមដានពត៍មានហើយមើលទៅ ប៉ុន្មានថ្ងៃមុន ប្រទេសចិន មានការរញ្ចួយដីបាក់ស្រុកអគារ ភ័យរត់ជាន់ជើងគ្នា ក៏គេមិនដែលចោទប្រកាន់រដ្ឋអំណាចដែរ។ ខ្មែរយើង ខ្ញុំក៏ជាខ្មែរដែរ គួរណាស់ជួយយិតយោងគ្នា ស្រលាញ់គ្នា ឲតំលៃកុំឡើងឃើញអីតិច នាំគ្នាជាន់បន្លិច ហារឡើងដក ហារឡើងអសមត្ថភាព។


បើគេអ្នកចេះដឹង យល់អំពីបច្ចេកទេស គឺសំណង់ខុសបច្ចេកទេ ដើមហេតុមកពីអ្នកសាងសង់(អាំងស៊ីញឺ) មិនមែនអភិបាលខេត្តលោកអ្នកសាងសង់ណា។


មុននឹងលោកយាយអ្វីមួយ លោកគួរប្រើអារម្មណ៍យកមកគិតបន្តិចបានទេ លោកស្គាល់ច្បាស់អត់អំពីឋានុក្រមថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញ មន្រ្តីថ្នាក់ក្រោមអស់នៅ។ ឧទាហរណ៍ ធាតុពិតក្នុងរង្វង់គ្រួសារពេលកូនធ្វើខុស កូនលួចឆក់ប្លន់គេ គេថាឱពុកម្តាយអប់រំកូនមិនបានល្អ ទោះយ៉ាងដូចរឿងបាក់ស្រុកអគារ7ជាន់នឹងចឹងដែរ មិនមែនស្អីតិចអភិបាលខេត្តអសមត្ថភាពនោះទេ។ លោកតាំង គឹមសួរ លោកយល់អំពីការគ្រប់គ្រងរដ្ឋបាលអត់ ការសាងសង់អគារមួយសំរេចទៅបានត្រូវមានការចូលរួមពីមន្រ្តី ថ្នាក់ចូលដ្ឋាន សង្កាត់ ក្រុង មន្ទីរជំនាញ ព្រោះគាត់ជាសេនាធិការជូនអភិបាលខេត្ត។ ចូរលោកកុំប្រើពាក្យបរិហារ លាបពណ៍ពីសំណាក់ជនខិលខូច ជនឈ្លៀតឱកាសក្នុងការវាយប្រហារ ឯកឧត្តមអភិបាលខេត្ត។


មានវិដេអូ៖


ប្រភព៖ វេជ្ជ. សួន ហេង