ពិតជាសំណាងមែន...រកឃើញក្មេងស្រីវ័យ១៦ឆ្នាំម្នាក់ នៅមានជីវិត ក្រោយកប់ជាប់ក្នុងគំនរអគារជិត២០ម៉ោង តែចំនួនអ្នកស្លាប់បានកើនឡើង ដល់ទៅ...
-

ក្រុងព្រះសីហនុ ៖ នេះជាVideoខ្លីអំពីក្មេងស្រីមួយរូប ឈ្មោះអ៊ុង ណេងអាយុ១៦ឆ្នាំ ដែលនៅមានជីវិត ក្រោយកប់ជាប់ក្នុងគំនរអាគារសង់ថ្មីដែលបាក់រលំជិត២០ម៉ោង ហើយត្រូវបានក្រុមសង្គ្រោះកាយរំដោះយកចេញបាននៅវេលាម៉ោងជិត១២យប់ថ្ងៃ២២មិថុនា២០១៩ ។ អាចចាត់ទុកថាជាសំណាងដ៏វិសេសវិសាលមួយរបស់ជនរងគ្រោះរូបនេះ ជាមួយនឹងការអបអរ រំភើបពីបុគ្គលិកក្រុមសង្គ្រោះ ដែលមិនចង់ឃើញសាកសព ។


សូមបញ្ជាក់ថា គិតមកត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃ២៣មិថុនា២០១៩នេះ សាកសពបុរសម្នាក់ទៀតត្រូវបានរកឃើញក្នុងគំនរអាគារបាក់បែកនេះ ដែលធ្វើអោយចំនួនអ្នកស្លាប់កើនដល់១៨នាក់ហើយគិតត្រឹមវេលាថ្ងៃត្រង់ថ្ងៃដដែលនេះ ។ ចំណែកអ្នករងរបួសគឺនៅរក្សាចំនួន២៤នាក់ដដែល។


មានវិដេអូ៖ 



ប្រភព៖ Huy Bunleng