ជារឿងមួយដ៏សោកសង្រែងខ្លាំងណាស់ចំពោះ សោធនាកម្ម បាក់ស្រុតអគារនៅខេត្តព្រះសីហនុ ដែលបានធ្វើឲ្យមនុស្សជាច្រើនបានស្លាប់ និងរងរបួស ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ឯកឧត្តម ហ៊ុន ជា ដែលគ្រប់គ្នាបានស្គាល់នោះ ក៏បានបង្ហោះសារយ៉ាងខ្លីថា "សម្ដេចលោកប្រឹងប្រែងណាស់ ដើម្បីការអភិវឌ្ឍន៏ប្រទេសជាតិ ?? មួយនេះតែបែជាអស់លោកមិនប្រឹងហើយយកជើងរាទឹកទៀត លោកមានដាវហើយបើមិនចេះកាប់ទេដើចេញ កុំអោយខាត ពេលក្នុងការអភិវឌ្ឍន៌ ប្រទេសជាតិ ?? ហ៊ុនជា ??❤️??"។

លោកក៏បានបង្ហោះសារថា "ថ្ងៃទី22 ខែមិថុនា ឆ្នាំ2019 មានអគារដែលសាងសង់ខុសបច្ចេកទេសបានរលំបាក់សង្កត់លើមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ នៅសង្កាត់លេខ4 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រមុខរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់ និងខ្វាយខ្វល់យ៉ាងខ្លាំងចំពោះស្ថានភាព របស់ប្រជាពលរដ្ឋ ហើយបានថែមទាំងដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងអោយមន្រ្ដីគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់អំពីសុខទុក្ខរបស់រាស្រ្ដ..........?តែផ្ទុយទៅវិញបែរជា....កន្ទេលធំបន្លំដេកទៅវិញ.....គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន!!!!!!!!....។

ខ្ញុំបាទពិតជាមានការសោកស្ដាយយ៉ាងខ្លាំងចំពោះហេតុការដែលបានកើតឡើងនេះ ហើយសុំបងប្អូនប្រជាពលរដ្ឋទុកពេលអោយប្រមុខថ្នាក់ដឹកនាំជាអ្នកសំរេចចំពោះមន្រ្តីដែលជាប់ពាក់ព័ន្ធនិងការខុសឆ្គងមួយនេះ តែពេលនេះសុំបងប្អូនទាំងអស់ជួយគ្នាបួងសួង អោយបងប្អូនគ្រប់ជាតិសាសន៍ និងគ្រប់ឋានៈទាំងអស់ដែលបានជាប់នៅក្នុងហេតុការនេះរួចផុតពីការបាត់បង់ជីវិតទាំងអស់គ្នា។

ហើយខ្ញុំក៏សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសបារមីលោកយាយម៉ៅជួយអោយឆាប់បានរកឃើញបងប្អូនផ្សេងទៀត និងសូមអោយបងប្អូនដែលបាត់ជីវិតបានទៅកាន់សុគតិភព។
សំនេរតាមរថយន្ដ ដោយក្ដីក្រៀមក្រំ និងអាណិតដល់បងប្អូនដែលជួបនូវហេតុការដ៏អាក្រក់មួយនេះ, ហ៊ុនជាខ្មែរ❤️ខ្មែរ"។


ប្រភព៖ Chea Hun