លោក វេជ្ជបណ្ឌិត សួន ហេង ថា អាងអីស្នើសុំដក អាងអីអសមត្ថភាព ចុះរឿងនៅ ស្ពានកោះពេជ្រវិញនោះ សួរថានរណាជាអ្នកទទួលខុសត្រូវ ទាំងអស់នេះ ជារឿងដែល...
-

ជារឿងមួយដ៏សោកសង្រែងខ្លាំងណាស់ចំពោះ សោធនាកម្ម បាក់ស្រុតអគារនៅខេត្តព្រះសីហនុ ដែលបានធ្វើឲ្យមនុស្សជាច្រើនបានស្លាប់ និងរងរបួស។ រឿងរ៉ាវមួយនេះ​ ក៏បានក្លាយជាប្រធានបទ យ៉ាងក្តៅគគុក នៅលើបណ្តាញសង្គមហ្វេសប៊ុក។ ក្នុងនោះ ឯកឧត្តម ពេជ្រ ស្រស់ ក៏បានបង្ហោះសារនៅលើបណ្តាសង្គមហ្វេសប៊ុករបស់ខ្លួនថា "ប្រធានមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​សំណង់ និងសុរិយោដី នៅឯខេត្តព្រះសីហនុ គឺត្រូវតែ​ដកចេញ​ ហើយស្រាវជ្រាវរកបក្ខពួក​ ដែលបានប្រព្រឹត្តអំពើពុករលួយជុំវិញការមិន អនុវត្តច្បាប់ឲ្យបានតឹងរឹងលើការដ្ឋានអាគារ 7​ ជាន់​ដែលនាំឲ្យបាក់អាគារ ព្រមទាំងធ្វើឲ្យ គ្រោះថ្នាក់ដល់កម្មករជាច្រើននាក់ផងដែរ។ ត្រូវមើលច្បាប់រដ្ឋបាលសាធារណៈទើបវៃត្រូវ ចំណុច​បើមិនដូច្នោះទេគឺថារួចខ្លួនទាំងអស់។ 22​/06/2019"។


ក្រោយពីលោកបានបង្ហោះសារហើយនោះ ក៏ត្រូវបានសារព័ត៏មានជាច្រើនបានដកស្រង់សំដីសាររបស់លោកយកទៅធ្វើការចុះផ្សាយ។ បន្ទាប់ពីធ្វើការចុះផ្សាយហើយនោះ ស្រាប់តែមានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះ វេជ្ជ. សួន ហេង​ បានបង្ហោះសារដ៏វែងថា "ខ្ញុំមិនយល់សោះម៉ង អាងអីស្នើសុំដក អាងអីអសមត្ថភាព សូម្បីក្នុងរង្វង់គ្រួសារមួយមានកូន4-5នាក់ គ្រប់គ្រងមិនបានគ្រប់10ផង មានអ្នកខ្លះជាកូនល្អ ខ្លះទៅដើរលេងមិនចូលរៀន ប្រើប្រាស់គ្រឿងញៀន សួរថាកំហុសនរណាគេ កំហុសឱពុកម្តាយ ឬក៏សង្គម។


ខ្ញុំសូមចូលរួមមតិយោបល់ខ្លះ ជូនលោកអ្នកដែលចូលចិត្តមើលត្រឹមដើមឈើ1ដើម មិនបានមើលព្រៃទាំងមូល។ ខុសអីតិចដក រឿងអីតិចដូរនោះ។ រឿងវាមានដើមហេតុ ការបាក់ស្រុតអគារកំពស់7ជាន់ មិនមែនអភិបាលខេត្តក្តី ប្រធានមន្ទីរដែនដីក្តី នឹងមន្ទីរពាក់ព័ន្ធលោកចង់បាននោះទេ ក្រុមវិនិយោគទុន(ចិន) គេខំយកលុយ មករកស៊ីនៅស្រុកយើង។ យើងជាម្ចាស់ផ្ទះត្រូវប្រើឥរិយាបទទួល និងសម្របសម្រួលគ្រប់វិធីដល់ក្រុមវិនិយោគទុន មិនមែនគេមកស្រុកយើងបើកហាងលក់នំបុ័ងឯណា គេចង់សាលសង់អគារខ្ពស់ៗ នេះក៏ថាសំណាងមួយដែរ បានចិនៗមកវិនិយោគសង់អគារខ្ពស់ៗឲយើងឃើញ មានក្នុងខេត្តយើងនោះ កម្មករយើងក៏គាត់មានឱកាសការងាររកប្រាក់ចំណូលបានច្រើន។ ទាំងនេះបើនិយាយឲចំគឺខុសមកពីក្រុមម៉ៅការសំណង់(ក្រុមម៉ៅការចិន) ពួកគាត់ប្រើសំភារៈខុសបច្ចេកទេស(ជួនណា ស៊ីម៉ងអត់គុណភាព ឥដ្ឋពុកផុយ ណាមួយមានភ្លៀងធ្លាក់ផងនេះក្នុងខែនេះ) ទាំងជាកត្តាធម្មជាតិគួបផ្សុំផង មិនមែនបន្ទោសមកលើថ្នាក់ដឹកនាំ អីតិចស្នើសុំសម្តេចដក និងដូរទេ។ ចង់សួរថា លោកអ្នកទាំងអស់នឹងអាចធ្វើបានដូចឯកឧត្តម អភិបាលខេត្តទេ បានម្នាក់ៗស្នើសុំដក និងដូរអភិបាលខេត្តនោះ។ យល់ល្អលោកអ្នកគួរតាមដានសាច់រឿងនោះឲគ្រប់ជ្រុងជ្រោយសិន សួរថាលោកអ្នកបានស្គាល់ និងតាមដានFB របស់អភិបាលខេត្តនៅ ថាតើឯកឧត្តម លោកបានធ្វើការងារបំរើរាស្រ្តប៉ុណ្ណា លោកខំណាស់ ខំគ្មានសៅរ៍អាទិត្យ ដើម្បីតែម្យ៉ាងគឺធ្វើមន្ត្រី ត្រូវបំរើរាស្រ្ត។ ដោយឡែកអារឿងចិន សាងសង់សំណង់នឹង គឺជារឿងបច្ចេកទេសសុទ្ធសាធ ចិនជាម្ចាស់សំណង់ វាសង់តាមស្តង់ដាររបស់ស្រុកចិន នរណាដឹងថាមានថ្ងៃនឹង។ បែរមកយាយរឿងចាស់វិញ មាននៅចាំបានទេ រឿងសោតវិនាទកម្ម ស្ពានកោះពេជ្រវិញនោះ មនុស្សរាប់សិបនាក់បានស្លាប់ សួរថានរណាជាអ្នកទទួលខុសត្រូវ រដ្ឋបាលរាជធានី ឬក៏ក្រុមសាងសង់សំណង់លើកោះពេជ្រ?។ ទាំងអស់នេះវាជារឿងឧបទ្ទវហេតុ ជាហេតុកើតឡើងដោយមិនបានព្រៀងទុកមុន ជារឿងគិតមិនដល់។ បើសិនគេដឹងថាសាងសង់កំពស់7ជាន់ ហើយសំណង់នឹងវានឹងស្រុតបាក់ចុះក្រោម សួរថានរណាហ៊ានសាងសង់ តែនេះអត់ទេ ព្រោះគេធ្វើដល់កំពស់រាប់សិបជាន់ក៏គ្មានអីផង។


ជាចុងក្រោយខ្ញុំសូមចូលរួមរំលែកទុក្ខក៏ក្រៀមក្រំចំពោះអាយុជីវិតបងប្អូនដែលបានបាត់បង់ជីវិតក្នុងការបាក់ស្រុកអគារ7ជាន់"។


ប្រភព៖ វេជ្ជ. សួន ហេង