បែកថ្នាំ លើសកំរិត ! ដល់ថ្នាក់ បបួលប៉ូលិស កាប់គ្នាមួយស្មើរ ហើយអាងខ្សែរធំ រកសម្លាប់ប៉ូលិសទៀត...(មានវីដេអូ)
ស៊ីហៀង
-

ដំណើររឿង: បើតាមអធិការខណ្ឌមានជ័យ​ លោក​ ម៉េង​ វិមានតារា, នៅថ្ងៃទី២៣​ ខែមិថុនា​ ឆ្នាំ២០១៩នេះ​ ជនល្មើសម្នាក់នេះ​ បានបើកឡានបញ្ច្រាសទិសនៅចំណុចក្បាលថ្នល់​ ពេលនោះនគរបាលចរាចរចាប់ផាក!

ក្រោយចាប់ផាក​ ជននេះបានឈ្លោះ​ និងប្រើកាយវិកាមិនសមរម្យដាក់សមត្ថកិច្ច​ គាប់ជួនមានអ្នកកាសែតនៅទីនោះក៏បានឡាយ​ ស្រាប់តែរូបគេទាញដុំថ្ម​ និងស្បែកជើងគប់!

ក្រោយបង្កហិង្សាយ៉ាងខ្លាំងបែបនេះ​ ក៏នគរបាលខណ្ឌមានជ័យចាប់វាយខ្នោះទៅក្រោយតែម្តង! ក្រោយការពិនិត្យ​ ជននេះមានជាតិអាល់កុលរហូតដល់០,៩១​មីល្លីក្រាម​ ក្នុងមួយលីត្រខ្យល់​ (ខ្លាំងគ្រាន់បើ) និងប្រើថ្នាំញៀនទៀតផង!

តែតាមម្តាយ​ និងប្រពន្ធវិញ​ថា ជននេះមានសតិមិនសូវគ្រប់​ ហើយធ្លាប់បញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន៦ដងមកហើយ! ទាំងម្តាយ​ និងប្រពន្ធសុំអោយសមត្ថកិច្ចយោគយល់​ និងអោយបញ្ជូនម្តងទៀតទៅមណ្ឌលឱកាសខ្ញុំ!


ប្រភព៖ orn Sopheak-ស៊ន សុភក្រ្ត