តារាល្បីៗ បង្ហោះសារ រំលែកទុក្ខដល់ ក្រុមគ្រួសារសព ក្នុងករណីរលំបាក់ នៅខេត្តព្រះសីហនុ...
ស៊ីហៀង
-

ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា​ នៅខេត្តព្រះសីហនុ មានករណីបាក់រលំអគារ បណ្តាលឲ្យមនុស្សជាច្រើន បានស្លាប់ និងរងរបួស ជាហេតុធ្វើឲ្យមហាជនមានអារម្មណ៍ក្តុកក្តួល និងសោកស្តាយជាទីបំផុត។


ជាមួយគ្នានោះដែរ គេសង្កេតឃើញថា មានតារាជាច្រើនរូប បានបង្ហោះសាររំលែកទុក្ខ នៅលើបណ្តាញសង្គហ្វេសប៊ុក ដល់ក្រុមគ្រួសារនៃសព ។


គួរបញ្ជាក់ផងដែរថា​​ នៅក្នុងករណីដ៏រន្ធត់នេះ បានធ្វើឲ្យមនុស្សចំនួន១៨បានស្លាប់​ និង២៤នាក់បានរងរបួស ខណៈពេលនេះ កម្លាំងជំនាញ កំពុងតែធ្វើប្រតិបត្តិការសង្រ្គោះ ដល់បងប្អូនជាប់នៅក្នុងអគារបន្តទៀត។


យ៉ាងណាមិញ សូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព ដែលកំពុងមានទុក្ខដ៏ក្រៀមក្រំមួយនេះ៕