ម្តាយគេម្តាយយេីង​អាណិតណាស់​...មានបងប្អូនណាស្គាល់លោកយាយម្នាក់នេះទេ លោក ពែកមី ចង់ជូនថវិការដល់លោកយាយ តែ...(មានវិដេអូ)
-

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ពីវត្តមាន តារាកំប្លែងដ៏មានប្រជាប្រិយភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញពេញប្រទេស នោះគឺលោកពែកមី ។


ក្រៅពីអាជីពជាតារាកំប្លែងដ៏មានឈ្មោះល្បីហើយនោះ គេតែងសង្កេតឃើញលោក តែងតែចូលរួមនៅក្នុងសង្គមថែមទៀតផង។


ក្រោយពីបានឃើញលោកយាយចំណាស់ ត្រូវបានគេចែករំលែកតៗគ្នា តាមរយៈហ្វេសប៊ុក ដោយលោកយាយបានបញ្ចេញសំនៀងដ៏ក្រអួនក្រអៅ ជាមួយដៃអោបត្រកួនដើម្បីលក់ផងនោះ បានធ្វើឲ្យចិត្តលោកពែកមី នៅមិនស្ងៀមមានចិត្តចង់ជូនថវិការដល់លោកយាយទៀតផង។ ដោយនៅក្នុងគណនីហ្វេសប៊ុករបស់លោកពែកមី បានសរសេរថា "បងប្អូនណាស្គាល់គាត់អត់​ ខ្ញុំចង់ជូនថវិកាអោយគាត់​ ម្តាយគេម្តាយយេីង​អាណិតណាស់​ នេះលេខខ្ញុំផ្ទាល់015300007"។


យ៉ាងណាមិញ សង្ឃឹមថានឹងមានបងប្អូនជួយផ្តល់ដំណឹង មួយនេះជូនលោកពែកមី ដើម្បីឲ្យបានជួបជាមួយនឹងលោកយាយផង៕


មានវិដេអូ៖



ប្រភព៖ ពែកមី