សង្វែគណាស់...នៅព្រឹកថ្ងៃទី២៤នេះ ចំនួនអ្នកស្លាប់កើនដល់២៤នាក់ហើយ ខណៈដែលអ្នករងរបួសមានចំនួន...
ក្រុងព្រះសីហនុ ៖ (ដំណឹងបន្ថែមករណីរំអាគារនៅក្រុងព្រះសីហនុ) សេចក្តីរាយការណ៏ពីក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា គិតត្រឹមម៉ោង៦ព្រឹកថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់២៤នាក់ហើយ និងអ្នករបួសនៅរក្សាចំនួន២៤នាក់ដដែល ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសពបុរស៣នាក់ទៀតនៅក្នុងគំនរបាក់បែកនៃអគារកាលពីយប់រំលងអាធ្រាត្រចូលថ្ងៃ២៤មិថុនានេះ។

សរុបជនរងគ្រោះរហូតមកត្រឹមម៉ោង៦ព្រឹកថ្ងៃ២៤មិថុនានេះ មានចំនួន៤៨នាក់ក្នុងនោះស្លាប់២៤នាក់(ស្រី៤នាក់) និងរងរបួសចំនួន២៤នាក់(ស្រី២នាក់) បច្ចុប្បន្នក្រុមសង្គ្រោះកំពុងបន្តបេសកកម្មស្វែងរកជនរងគ្រោះចុងក្រោយទៀត ដែលតាមការខិតខំអស់ពីកម្លាំងកាយចិត្តគេសង្ឃឹមថាប្រតិបត្តិការនេះអាចនឹងបញ្ចប់នៅថ្ងៃនេះ៕
















ប្រភព៖ Huy Bunleng
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។