បងប្អូនសំណូមពរទៅរាជរដ្ឋាភិបាល ដកអភិបាលខេត្តព្រះសីហនុ លោកយន្ត មីន ចេញពីតំណែង! ចុះចៅអធិការវត្ត ពោធិចិនតុង ភិក្ខុ វ៉ាន វន្នី បួសចិញ្ចឹមស្រី កំពុងបែកធ្លាយពេញបណ្តាញសង្គម គួរទុកឲ្យធ្វើបន្ដឬផ្សឹកចោល?
-

ហ្វេសបុកៈ កាលពីពេលថ្មីៗនេះ ករណីបាក់អាគារកំពស់៧ជាន់ សង្កត់មនុស្សស្លាប់ជាច្រើន នៅក្រុងព្រះសីហនុ បានធ្វើឲ្យមហាជនជាច្រើន សំណូមពររាជរដ្ឋភិបាល ឲ្យដកអភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន ចេញពីដំណែងភ្លាមៗផងដែរ។ តែទោះជាយ៉ាងណា យើងមិនទាន់ដឹងថា លោក យន្ដ មីន និងត្រូវចុះចេញពីដំណែងឬក៏យ៉ាងណានោះទេ។ 

ជាក់ស្ដែងកាលពីម្សិញនេះ មានករណីបែកធ្លាយរូបភាពជាច្រើនសន្លឹក កក្រើកលើបណ្ដាញសង្គមមួយទៀតហើយ រឿងចៅអធិការវត្តពោធិចិនតុង ភិក្ខុ វ៉ាន វន្នី បួសចិញ្ចឹមស្រី ដេកអោបស្រីគ្មានខ្វល់ពីវប្បធម៍របស់ព្រះពុទ្ធសាសនា។ ដែលធ្វើឲ្យបងប្អូនក្នុងបណ្ដាញសង្គម ជេតិដាក់បណ្ដាសារគ្រប់គ្នា ខ្លះទៀតក៏សុំណូរពរ ឲ្យមានការបាប់ផ្សឹកលោកមួយនេះ។