សម្តេចអញ្ជើញតាមរថយន្ត ទៅខេត្តព្រះសីហនុទាំងយប់
-

ក្រុងព្រះសីហនុ៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបានអញ្ជើញទៅដល់កន្លែងអាគារបាក់រលំក្នុងក្រុងព្រះសីហនុ នៅវេលាម៉ោងជិត១២យប់ថ្ងៃ២៣មិថុនា២០១៩ ក្រោយពីបានអញ្ជើញវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នៅទីក្រុងបាងកក ប្រទេសថៃកាលពីរសៀលថ្ងៃម្សិលមិញ។ ការអញ្ជើញមកទាំងយប់របស់ សម្តេចតេជោ គឺដើម្បីផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារជនរងគ្រោះ និងលើកទឹកចិត្តដល់បងប្អូនដែលកំពុងចូលរួមនៅក្នុងបេសកកម្មរុករកអ្នករងគ្រោះដោយសារអាគារបាក់រលំសង្កត់កាលពីថ្ងៃទី២២ មិថុនា កន្លងទៅនេះ នៅក្នុងខេត្តព្រះសីហនុ។

រហូតដល់ម៉ោងប្រមាណ ៣:៣០យប់ ឆ្លងចូលថ្ងៃទី ២៤ មិថុនា ឆ្នាំ២០១៩ ទើបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញទៅសម្រាក។ សម្តេច មានការសោកស្តាយយ៉ាងខ្លាំងចំពោះគ្រោះថ្នាក់នេះ ហើយក៏បានចូលរួមរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ និងគ្រួសារនៃសព។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានអំពាវនាវដល់សប្បុរសជនចូលរួមវិភាគទានជួយដល់គ្រួសារជនរងគ្រោះផងដែរ ៕