អាណិតណាស់...ម្តាយជនរងគ្រោះ អុជធូប ស្រែកហៅព្រលឹងកូន ដែលស្លាប់នៅក្នុងគំនរអគារ ឲ្យត្រឡប់ទៅស្រុកកំណើតវិញ...
-

កាលពីពេលថ្មីៗនេះ មានករណីបាក់រលំអគារនៅខេត្តព្រះសីហនុ ដែលបណ្តាលឲ្យមនុស្សចំនួន២៤បានស្លាប់ និង២៤នាក់ទៀតរបួស ហើយក្រុមជួយសង្គ្រោះនៅតែបន្តការរុករកជនរងគ្រោះដែលជាប់នៅក្នុងអគារនោះ។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sorn Sopheak-ស៊ន សុភក្រ្ត បានបង្ហោះរូបភាពរបស់ម្តាយជនរងគ្រោះដែលកំពុងតែអុជធូប ដង្ហើយហៅព្រលឹងជនរងគ្រោះ ត្រឡប់ទៅស្រុកកំណើត ។


លោក ស៊ន សុភក្រ្ត ​បានបង្ហោះសារថា"គ្រួសារជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតដោយគំនរអគារកម្ពស់៧ជាន់ មកអុជធូបដើម្បីហៅព្រលឹងជនរងគ្រោះ ត្រឡប់ទៅស្រុកកំណើត (បញ្ជីឈ្មោះអ្នកស្លាប់ និងអ្នករបួស)


នៅរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចយកថវិកាជាតិ ជួយឧបត្ថម្ភដល់ជនរងគ្រោះក្នុងសោកនាដកម្ម បាក់អគារនៅខេត្តព្រះសីហនុ អ្នកស្លាប់ទទួលបាន៤០លានរៀល (មួយម៉ឺនដុល្លារ) និងអ្នករងរបួស៥លានរៀល និងទទួលការព្យាបាលដោយឥតគិតថ្លៃ។



ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត