ពួកខ្ញុំជាកូនខ្មែរទាំងអស់គ្នាពិតមានការសោកស្តាយខ្លាំងណាស់...ប្អូនប្រុសតាំង គឹមឡេង ថា ខ្ញុំដឹងថាអ្នកឈឺចាប់ តើពួកខ្ញុំអាចធ្វើអ្វី បានទៅសម្រាប់គ្រួសារ របស់អ្នក...
-

ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយ ពីករណីបាក់រលំអគារ ៧ជាន់នៅខេត្តព្រះសីហនុ​ និងធ្វើឲ្យមនុស្សជាច្រើនអ្នកបានស្លាប់បាត់បង់ជីវិត និងរងរបួស ដោយសារតែបាក់រលំអគារមួយនេះ។


ក្រុមគ្រួសារសាច់ញាតិ ទ្រហោយំស្រែកហៅកូន​ បង ប្អូន ដែលជាប់នៅក្នុងអគារនោះ ទាំងក្តុកក្តួល និងគួរឲ្យសង្វែគបំផុត។ អ្វីដែលកាន់តែរន្ធត់ទៀតនោះ ពេលបានឃើញអ្នកម្តាយចាស់ណាស់ទៅហើយ មកអង្គុយស្រែកហៅកូនដែលធ្វើជាកម្មករ និងស្លាប់យ៉ាងអាណោចអាធម័នៅកន្លែងកើតហេតុ ទាំងទឹកភ្នែកសស្រាក់ ជាហេតុធ្វើឲ្យមហាជនទប់ទឹកមិនបាន។


ទន្ទឹមនឹងនេះ ប្អូនប្រុស​ តាំង គឹមឡេង បានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា "តេីពួកខ្ញុំអាចធ្វេីអ្វីបានទៅសម្រាប់គ្រួសារពួកគាត់ដែលរងគ្រោះ​ ដោយពេលនេះព័ត៌មានបន្ថែមបានបញ្ជាក់ថាចំនួនអ្នកស្លាប់រហូតដល់១៩នាក់ហេីយ​ ...ពួកខ្ញុំជាកូនខ្មែរទាំងអស់ពិតជាមានការសោកស្តាយនិងមានភាពតក់ស្លុតយ៉ាងខ្លាំងនៅព័ត៌មាននិងហេតុការណ៍ដ៏រន្ធត់មួយនេះដែលបានកេីតឡេីងលេីបងប្អូនកម្មករខ្មែរ។


តេីយេីងទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរអាចចូលរួមជួយដល់គ្រួសារដែលរងគ្រោះទាំងអស់បានទេ??

ជាពិសេស​ ប្រមុខរាជរដ្ឋាភិបាល​ ដែលមានសម្តេច​ អគ្គមហាសេនាបតី​ តេជោហ៊ុន​ សែន​ ក៏បានចូលរួមជួយគ្រួសារនៃសពក្នុងមួយគ្រួសារ​ ៤០លានរៀល​ ស្មេីនិង1មុឺនដុល្លា..និងគ្រួសារដែលរងរបួសទទួលបានការព្យាបាលដោយពុំគិតថ្លៃ​ និងប្រាក់បន្ថែម៥លានរៀល"។


ប្រភព៖​ តាំង គីមឡេង