ក្តៅៗ...រកឃើញអ្នកស្លាប់ម្នាក់ទៀតហើយ ដែលចំនួនអ្នកស្លាប់កើនឡើងដល់ទៅ...
-

ក្រុងព្រះសីហនុ៖ បើយោងតាម គណនីហ្វេសប៊ុកផ្លូវការរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា "ក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា គិតត្រឹមម៉ោង ៩ម៉ោង៣០នាទីព្រឹកថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់ ២៥នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសពបុរសម្នាក់ទៀតនៅក្នុងគំនរបាក់បែកនៃអគារ។


តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះបានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤៩ រូបក្នុងនោះស្លាប់ចំនួន ២៥នាក់ (ស្រី ៤ នាក់)ហើយអ្នករងរបួសចំនួន២៤រូប(ស្រី ២ នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្សដែលសង្ស័យថាអាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត។


អ្នកស្លាប់មានទីលំនៅស្នាក់នៅតាមបណ្តាខេត្ត មានចំនួន25នាក់ ស្រី4 ៖

1-កំពត 8នាក់ ស្រី1នាក់

2-ព្រៃវែង 5នាក់

3-បាត់ដំបង3នាក់ ស្រី2នាក់

4-ក្រចេះ 2នាក់ ស្រី1នាក់

5-ស្ទឹងត្រែង 2នាក់

6-កំពង់ឆ្នាំង 2នាក់

7-ពោធិ៍សាត់ 1នាក់

8-ត្បូងឃ្មុំ 1នាក់

9-មិនទាន់ស្គាល់អត្តសញ្ញាណម្នាក់!!


តារាងបញ្ជីឈ្មោះជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត និងរបួស ក្នុងឧបទ្ទវហេតុបាក់រលំអគារគិតត្រឹមម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ៈ


ប្រភព៖​ រដ្ឋបាលខេត្តព្រះសីហនុ