កុំដាច់ចិត្តអូសរំលងអី...ខ្យល់កន្រ្តាក់មួយមេ ធ្វើឲ្យផ្ទះសំបែងជាច្រើនខ្នង បានដួលរលំ នៅខេត្ត...
-

មហាជនជាច្រើនប្រាកដជាបានស្គាល់យ៉ាងច្បាស់ពីវត្តមានរបស់គុណម្ចាស់ គូ សុភាព​ ដែលលោកបងតែងតែបង្ហោះវិដេអូ អប់រំចិត្ត ចែកជូនដល់មហាជន​ បានទស្សនា និងស្តាប់ទៀតផង។


ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់គុណម្ចាស់ ក៏បានបង្ហោះសារ​ ថា "ជួយ​គ្នា​ក្នុង​គ្រា​ក្រ​ (សង្គហទាន​)

ខ្យល់​កន្ត្រាក់​នៅ​​ឃុំ​ពោធិ៍​រៀង​ ស្រុក​ពោធិ៍​រៀង​ ខេត្ត​ព្រៃវែង​ ធ្វើ​ឱ្យ​ខូច​ខាត​ផ្ទះ​សម្បែង​ជាច្រើន​ខ្នង​ (ដួល​រលំ​ទាំង​ស្រុង​ ១៧​គ្រួសារ​ ខូចខាត​ជា​ដំណំ​ ៣៧គ្រួសារ​ ប៉ះពាល់​ដល់​គ្រួសារ​ច្រើន​ទៀត​​)​​។ សូម​ញាតិ​ញោម​ជួយ​ឧបត្ថម​ជា​អង្ករ​ឬសម្ភារ​:ផ្សេងៗ​ដល់​គ្រួសារ​​រង​គ្រោះ​តាម​សទ្ធា​ តាម​រយៈ​លោក​ម្ចាស់​ រស់​ រី​ (ស្រុក​កំណើត​នៅ​ពោធិ៍​រៀង​)​ 011717101 / 081999980​ ABA: 000269649 (Siem Sokhom) សូម​អរគុណ។


យ៉ាងណាមិញ សូមបងប្អូនចូលរួមជួយចែករំលែក​ តាមសទ្ធាជ្រះថ្លា ដើម្បីជួយដល់បងប្អូនរងគ្រោះ ដែលរងគ្រោះដោយសារ ខ្យល់កន្រ្តាក់ទាំងអស់គ្នា។


ប្រភព៖ Kou Sopheap