ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បង្ហោះសារ ចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ក្នុងបាក់អាគារ នៅខេត្តព្រះសីហនុ
ស៊ីហៀង
-

ក្រោយពីទទួលបានដំណឹង ការបាក់រលំអាគារ នៅខេត្តព្រះសីហនុ ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់នោះ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួន ដោយមានសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ដល់ក្រុមគ្រួសារជនរងគ្រោះ និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះទៅកាន់សុគតិភព។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ ស្ថានទូតជប៉ុននៅកម្ពុជា បានបង្ហោះសារថា "«សាររំលែកទុក្ខពីឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា»

ខ្ញុំមានអារម្មណ៍សោកស្តាយជាពន់ពេកក្រោយពីបានទទួលព័ត៌មានស្តីពីឧបទ្ទវហេតុបាក់អាគារដែលបានកើតឡើងនៅថ្ងៃទី២២ ខែមិថុនា នៅខេត្តព្រះសីហនុ។

ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះទៅកាន់សុគតិភព"។


យ៉ាងណាមិញ កូនខ្មែរគ្រប់រូបក៏មានការសោកស្តាយជាខ្លាំងចំពោះដំណឹងដ៏ក្រៀមក្រំមួយនេះ៕


ប្រភព៖ Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា