ប្អូនប្រុស យកកាំភ្លើងកែច្នៃមកលេង បណ្តាលឲ្យរាលកៃ ផ្ទុះត្រូវចំក្បាលបងប្រុសបង្កើតខ្លួនឯង រងរបួសធ្ងន់ ត្រង់ក្បាលផ្នែកខាងស្ដាំ
-

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង៩ៈ១០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចគុម្ពឬស្សី ក្បែរផ្ទះឪពុកម្ដាយក្មេងរងរងរបួស ក្នុងភូមិបត់ត្រាច ឃុំបឹងបត់កណ្ដោល ស្រុកបាកាន។ មានហេរុការណ៍ភ្ញាក់ផ្អើលមួយ ដោយក្មេងប្រុសម្នាក់ លេងកាំភ្លើងកែច្នៃ បណ្តាលអោយរាលកៃ ផ្ទុះត្រូវចំក្បាលបងប្រុសបង្កើតខ្លួនឯង មានឈ្មោះ វុធ រ៉ាត់ បងប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ រងរបួសធ្ងន់ត្រង់ក្បាលផ្នែកខាងស្ដាំ។

មុនពេលកើតហេតុ កុមារាឈ្មោះ វុធ វុន ភេទប្រុស អាយុ១០ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារឪពុកឈ្មោះ វ័ន វុធ អាយុ៤១ឆ្នាំ និងម្ដាយឈ្មោះ ថោង សុខាង អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំកើតហេតុ បានយកកាំភ្លើងកែច្នៃក្បែរគ្រែ នៅក្រោមផ្ទះ ក្នុងគោលបំណងទៅបាញ់សត្វនៅគុម្ពឫស្សីខាងក្រោយផ្ទះ ចម្ងាយប្រមាណ៥០ម៉ែត្រ ប៉ុន្តែជាអកុសល ភ្លាត់កៃ បណ្ដាលឲ្យចំក្បាលបងប្រុសបង្កើត ដែលកំពុងជីកទំពាំងជាមួយជីដូននៅកន្លែងនោះ រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំណែកកុមារាជាប្អូនឈ្មោះ វុធ វុន ជាអ្នកបង្ក រួមទាំងអាវុធកែច្នៃ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលបឹងបត់កណ្ដោល នាំយកមកសាកសួរ ៕