សម្តេចតេជោ ហ៊ុន សែន យល់ព្រមឲ្យ លោក យន្ត មីន លាលែងពីតំណែង ហើយផ្ទេរលោក គួច ចំរើន មកជាអភិបាលខេត្តព្រះសីហនុ និងដក...
ស៊ីហៀង
-

នៅមុននេះបន្តិចនៅលើគណនីហ្វេសប៊ុក របស់សម្តេចតេជោហ៊ុន សែន បានបង្ហោះសារថា "ក្នុងពេលបំពេញការងារនៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្ត ព្រះសីហនុបានទទួលស្គាល់កំហុសលើ ការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលបណ្តាលអោយមានរឿងឈឺចាប់ កើតឡើង។គាត់បានស្នើមកខ្ញុំដើម្បី លាលែងចេញពីអភិបាលខេត្តព្រះសីហនុ។


ខ្ញុំបានយល់ព្រមអោយគាត់លាលែងនិង បានពិភាក្សាជាមួយ សម្តេច ស ខេង យក ឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុ វិញ។ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំ យុទ្ធនាការរុករកនិងសង្រ្គោះតទៅទៀត រហូតចប់កិច្ចការនិងអភិបាលខេត្តថ្មីចូល កាន់តំណែង។


ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេច ចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធាន ទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយដោយមូលហេតុខ្វះការ ទទួលខុសត្រូវនិងភូតភរ៕


ប្រភព៖ Samdech Hun Sen, Cambodian Prime Minister