ខ្ញុំពិតជាសោកស្តាយ និងនិយាយមិនចេញនោះទេ! អាណិតបងប្អូនខ្មែរ ដែលជាកម្មករពេកក្រៃ មិនដឹងថាបងប្អូនប្រពន្ធកូន នៅស្រុកយំខ្លាំងប៉ុណ្ណាទេ!
-

ហ្វេសបុកៈ បងប្អូនបានដឹងហើយ ចំពោះហេតុការណ៍បាក់រលំអគារនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២កន្លងមក ធ្វើឲ្យមនុស្សជាច្រើន ត្រូវបាត់បង់ជីវិត ក៏ដូចជារងរបួស។ កាលពីពេលថ្មីៗនេះ គណនីហ្វេសបុកផ្ទាល់របស់តារាចំរៀងសំលេងផ្អែម លោក នី រតនា បានបង្ហោះសារខ្លីមួយ លើបណ្ដាញសង្គម ដោយសរសេររៀបរាប់ទាំងអួលដើម.កថា៖ "ខ្ញុំពិតជាសោកស្តាយ និងនិយាយមិនចេញនោះទេ ! អាណិតបងប្អូនខ្មែរដែលជាកម្មករពេកក្រៃ មិនដឹងថាបងប្អូនប្រពន្ធកូននៅស្រុកយំខ្លាំងប៉ុណ្ណាទេ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះផង ?" ៕