ក្រុមជួយសង្រ្គោះ​បានរកឃើញអ្នកស្លាប់ម្នាក់ទៀតហើយ ក្នុងគំនរបាក់រលំអាគារ នៅខេត្តព្រះសីហនុ...
ស៊ីហៀង
-

ព្រះសីហនុ៖ នៅរសៀលម៉ោង២និង៥០នាទីរសៀលថ្ងៃទី២៤​ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមប្រតិបត្តិការជួយសង្គ្រោះ បានរកឃើញសាកសពបុរសម្នាក់ទៀតហើយ នៅក្នុងគំនរបាក់បែកនៃអាគារ ។


នៅក្នុងឧបទ្ទវហេតុរលំអគារនេះ បានបណ្តាលឲ្យមនុស្សស្លាប់កើតឡើងដល់២៦នាក់ (ស្រី៤នាក់) ហើយអ្នករងរបួសចំនួន២៤រូប (ស្រី២នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្ស ដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត។


គួររំលឹកផងដែរថា ករណីរលំបាក់អាគារនេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ដោយមានក្រុមជួយសង្គ្រោះកំពុងស្វះស្វែងក្នុងការស្វែងមនុស្សដែលបានបាត់ខ្លួននៅក្នុងអាគារមួយនោះ។


ប្រភព៖ រូប Fresh News