ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេចម៉ែ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យផ្ទាល់ ក្នុងសោកនាធកម្ម រលំបាក់អគារ នូវទឹកប្រាក់ចំនួន១មុឺនដុល្លារ
នៅមុននេះបន្តិច ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលតាមរយៈគណនីហ្វេសប៊ុកជាផ្លូវការរបស់ទ្រង់ Royal du Cambridge ដោយមានអត្ថន័យ និងខ្លឹមសាររៀបរាប់ទាំងស្រុងយ៉ាងដូច្នេះថា៖

«ទុក្ខលំបាករបស់ប្រជារាស្រ្ត ជាទុក្ខលំបាករបស់ព្រះមហាក្សត្រ ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ ដល់សុខទុក្ខប្រជានុរាស្រ្ត សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ចំនួន ១០,០០០ ដុល្លារអាមេរិក ដើម្បីជួយដល់ជនរងគ្រោះ ដែលទទួលរងនូវគ្រោះថ្នាក់ពីការបាក់រលំអាគារ ៧ជាន់ នៅខេត្តព្រះសីហនុ តាមរយៈកាកបាទក្រហមកម្ពុជា៕




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។