កញ្ញា សូដា នីតា បង្ហោះសារចូលរួមរំលែកទុក្ខ គ្រួសារនៃសព​ ដែលបានស្លាប់បាត់បង់ជីវិត នៅខេត្តព្រះសីហនុ
ស៊ីហៀង
-

តារាសម្តែងនិងចម្រៀងកញ្ញាសូដា នីតា ដែលជាតារាបានបង្ហាញអារម្មណ៍យ៉ាងក្តុកក្តួល តាមបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីបានដឹងដំណឹងរឿងបាក់អាគារស្លាប់មនុស្ស និងរបួសជាច្រើនអ្នកនាក់នោះ។ អារម្មណ៍មួយនេះ ពិតជាពិបាកធ្វើចិត្តខ្លាំងណាស់ ព្រោះថាមានមិនដឹងថាមានមនុស្សប៉ុន្មានអ្នកទៀតទេដែលគេមិនទាន់រកឃើញ សូមបួងសួងឲ្យពួកគាត់រួចផុតផងទៅចុះ។


នៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា​ បានសរសេររៀបរាប់ថា "( ១២.២៦នាទីយប់ហើយ )

ខំឆ្មិចយ៉ាងណាក៏គេងមិនលក់ នៅតែដក់ជាប់ជានិច្ចរាល់ទិដ្ធភាពដែលគួរអោយរន្ធត់១នេះ ហើយគិតថា តើគ្រួសារពួកគាត់កំពុងធ្វើយ៉ាងណា ឈឺចាប់យ៉ាងណា សោកសៅបែបណាទៅ ដោយការបាត់បង់សាច់ញាតិទាំងភ្នែកស្រស់បែបនេះ???

យប់នេះ ស្នើរនេះ អ្នករបួសមានច្រើនណាស់ ឯអ្នកស្លាប់កើនដល់២១នាក់ហើយ . នៅសល់៣ជាន់ទៀតមិនទាន់រុករកដល់

???????ព្រះអើយ??????? តើសល់ប៉ុន្មាននាក់ទៀតដែលយើងនៅមិនទាន់ដឹង ? ខ្ញុំសង្ឃឹមថា អស់ត្រឹមហ្នឹងចុះ !!!

ពួកគាត់នាំគ្នាមកធ្វើការប្រើតែកំលាំងព្រោះតែគ្មានប្រាជ្ញា ខំប្រឹងប្តេជ្ញារកប្រាក់ទៅផ្ទះ ផ្ញើរពុកផ្ញើរម៉ែដើម្បីក្រពះ នឹងគ្រួសារ បានជាមកហូរហែរជួបជុំបានការងារហើយ អ្នកខ្លះមិនទាន់បានធ្វើផង ក៏គេងទង្ទឹងថាស្អែកបានធ្វើការហើយ ហើយបានកំរៃខ្លះហើយ តែបើទៅជាស្លាប់ដោយមិនដឹងខ្លួនបែបនេះទៅវិញ  នាំគ្នាសប្បាយបានមកធ្វើការ តែបើជាដូចណាត់គ្នាស្លាប់ នឹងរបួស

នេះដោយសារតែការសាងសង់ខ្វះការពិចារណារបស់លោកអ្នក ទើបបានជាប្រជាជនខ្ញុំ រងទុក្ខសោកព្រាត់ម៉ែព្រាត់ឪ ព្រាត់បងព្រាត់ប្អូន គ្មានថ្ងៃត្រឡប់បែបនេះ"។


ប្រភព៖ So Danita