ការជួយសង្គ្រោះមនុស្សជាច្រើន ត្រូវបានបញ្ចប់ ជនជាតិចិន៤នាក់ ត្រូវបានតុលាការ ខេត្តព្រះសីហនុ ចេញដីកាឲ្យឃុំខ្លួន ពាក់ព័ន្ធសង់អគារ៧ជាន់ គ្មានច្បាប់បាក់រលំសង្កត់មនុស្សស្លាប់
-

ខេត្តព្រះសីហនុៈ ជនជាតិចិន៤នាក់ ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជាបណ្តោះអាសន្ន ដែលក្នុងនោះជាម្ចាស់អគារ ថៅកែម៉ៅការសំណង់ និងអ្នកដែលជាភាគីពាក់ព័ន្ធ២នាក់ទៀត ក្នុងករណីសោកនាដកម្មបាក់រលំអគារកម្ពស់៧ជាន់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ថ្មីៗកន្លងទៅនេះ ដែលបណ្ដាលឲ្យមនុស្សស្លាប់រហូត២៨នាក់ និងអ្នករបួស២៦នាក់។