អ្នកអង្គម្ចាស់ នរោត្តម ជេនណា បកស្រាយចម្រៀងឆ្លើយឆ្លងជាមួយអតីតបេក្ខភាព The Voice Kid Cambodia កុមារា ឆេង ប្រសិទ្ធ កាន់តែពិរោះ...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖ មហាជនជាច្រើន បានជ្រាបរួចមកហើយ ពីអ្នកអង្គម្ចាស់ នរោត្តម ជេនណា ដែលជាប់សែរាជវង្ស ដ៏ស្រស់ស្អាត ព្រមជាមួយនឹងទឹកដមក្រអួនក្រអៅ ជាហេតុធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនឹងសំលេងរបស់អ្នកអង្គម្ចាស់យ៉ាងខ្លាំង។


ជារឿយៗប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្ររបស់អ្នកអង្គ សង្កេតឃើញថា ព្រះនាងតូចដ៏ស្រស់ស្អាតមួយអង្គនេះ ធ្វើការបកស្រាយបទចម្រៀងជាច្រើនបទ អមជាមួយកាយវិការដ៏និងទឹកមុខដ៏គួរឲ្យក្នាញ់ ក្រមិចក្រមើម អមជាមួយសំនៀងយ៉ាងពិរោះរណ្តំនៅក្នុងបទចម្រៀង។


យ៉ាងណាមិញ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ អ្នកអង្គម្ចាស់ នរោត្ដម ជេនណា ក៏បានធ្វើឲ្យមហាជនមានការភ្ញាក់ជាថ្មីម្តងទៀត ជាមួយកុមារា ឆេង ប្រសិទ្ធ អតីតបេក្ខភាព The Voice Kid Cambodia រួមគ្នាបកស្រាយបទចម្រៀងមួយបទក្រោមចំណងជើងថា "ហែកបេះដូង" បាននាំចិត្តអ្នកគាំទ្របង្ហើបពាក្យថា "ពិរោះខ្លាំងអាយដលទាំងពីរ"។


ក្រៅពីការបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅហើយនោះ អ្នកអង្គម្ចាស់ ដែលគួរឲ្យស្រលាញ់រូបនេះ ជាមួយនិងប្អូនប្រុស ក៏បានបញ្ចេញទេពកោសល្យមួយនោះ គឺការដើរបង្ហាញម៉ូត បានយ៉ាងស្ទាត់ជំនាញ​ ។ 


តារាវ័យក្មេងទាំងពីររូបនេះ បានទទួលការគាំទ្រជាខ្លាំង ក្រោយពីបានបង្ហាញសមត្ថភាព ដែលទេពកោសល្យដែលខ្លួនមាន​ ហើយអ្នកគាំទ្រសរសើរពីសមត្ថភាពរបស់តារាវ័យក្មេងទាំងពីរនាក់នេះមិនដាច់ពីមាត់ថា ពិរោះខ្លាំងណាស់៕


មានវិដេអូ៖



ប្រភព៖ Jenna Norodom Official and Chheng Praseth