មិនមែនលំៗទេ ! សមត្ថកិច្ច ដុតកម្ទេច គ្រឿងញៀនជាង ២ តោន ដើម្បីកំឲ្យមហារជនមានការសង្ស័យ...
ស៊ីហៀង
-

​ភ្នំពេញ​ ៖ គ្រឿងញៀនជាង២តោន ត្រូវបានសាលាដំបូង​រាជធានី​ភ្នំពេញ រៀបចំធ្វើការ​វេច​ខ្ចប់​ដោយ​យកចិត្តទុកដាក់​សម្រាប់​ត្រៀម​កម្ទេច​ចោលនៅកាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១១​ព្រឹក​ថ្ងៃ​ទី​២១ ​មិថុនា

ប្រភព​​​ពី​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បង្ហើប​​ថា ពិតជា​មានការ​ដឹក​ចេញ​នូវ​សារធាតុ​ផ្សំ​គ្រឿង ញៀន និង​គ្រឿងញៀន​ប្រមា​ណ​ជាង​២​តោន តាមរ​ថយន្ត​ធុន​ធំ​មួយ​គ្រឿង និង​មាន​រថយន្ត​សមត្ថ​កិច្ច​តាម​ការពារ​មួយ​គ្រឿង​ពិតប្រាកដ​មែន។

យោងទៅតាមប្រភពី ABC FB បានឡើកឡើងឲ្យដឹងថា " ABC : ក្រសួង​ម​ហា​ផ្ទៃនិង ​ដុត​បំផ្លាញ​​គ្រឿង​ញៀន​ជាច្រើន​ប្រភេទ​ជាង ២ តោន​ ក្នុង​ថ្ងៃទិវា​ប្រឆាំង​គ្រឿង​ញៀន​អន្តរជាតិ​នៅ​ថ្ងៃពុធ​ទី​ ២៦ ខែ ​មិថុនា នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ រា​ជ​ធានី​ភ្នំ​ពេញ។ នេះ​បើ​តាម​មន្ត្រី​​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​មហាផ្ទៃ។

ពេលដែលដុត និងមានការ live បន្តផ្ទាល់ចេញពី ផេក មន្ទីរប្រឆាំងគ្រឿងញៀន ដែលមានឈ្មោះថា Page Antidrug-Department ។