កូនស្រីពិការ លើកដៃសំពះសំអង្វរ ឪពុកផ្កាយ ៣ ដែលមានស្រីថ្មី ឈប់ឲ្យធ្វើបាបម្តាយខ្លួនទៀត...
ស៊ីហៀង
-

ធ្វើម៉េច បើខ្ញុំកើតមកជាជនពិការ នេះជាកំហុសបាបកម្មរបស់ខ្ញុំពីអតីតជាតិ ។តែអ្វីដែលខ្ញុំឈឺផ្សា ទ្រាំលាក់ទុកក្នុងចិត្តរាប់ឆ្នាំមក គឺជាទង្វើរបស់លោកប៉ាខ្ញុំលោកប៉ាខ្ញុំលួចមានស្រីក្រៅលាក់នឹងម្ដាយខ្ញុំ ពេលប៉ាខ្ញុំមកផ្ទះម្ដងៗឮតែពាក្យជេរម៉ាក់ខ្ញុំយប់ថ្ងៃផុតទៅឃើញតែទឹកភ្នែកអ្នកម៉ាក់ខ្ញុំស្រក់ ។

?????កូនអាណិតអ្នកម៉ាក់កូនខ្លាំងណាស់????កូនជាស្រីពិការដៃជើងមែន តែចិត្តកូននៅដឹងខុសត្រូវទាំងអស់ ចិត្តកូនមិនពិការឡើយពេលខ្លះកូនចង់និយាយ រឿងប៉ាធ្វើបាបអ្នកម៉ាក់ដែរ តែកូនជាជនពិការ កត្តិយសទ្រព្យធនក៏មិនមាន

ដូច្នេះកូនមិនហ៊ាននិយាយទេ បើនិយាយក៏គ្មាននរណាគេស្ដាប់ដដែល កូនរស់ៗដូចកូនចាបនៅក្នុងសំបុក ចាំតែគេឲ្យចំណីសម្ដីកូនគឺគ្មានន័យឡើយ ។តែពេលដែលឃើញលោកប៉ាប្ដឹងលែងលះអ្នកម៉ាក់ ហើយខាងតុលាការ ដូចធ្វើប្រងើយកន្ដើយ ព្រោះតែលោកប៉ាពាក់ផ្កាយបីលើស្មារហើយជាទីព្រឹក្សារបស់សម្ដេចពុកទៀត ដូច្នេះតុលាការក៏គេខ្លាចអំណាចរបស់លោកប៉ាដែរ ។

លោកប៉ាមានស្រីថ្មីហើយ ហើយរត់ចោលអ្នកម៉ាក់និងកូនៗទៀត ហេតុអ្វីលោកប៉ាមិនទុកទ្រព្យសម្បត្តិឲ្យអ្នកម៉ាក់ផង ?ហើយដីអាឡែននៅឯកោះកុង ក្រែងលោកប៉ាយកលុយអាឡែនចាយជាច្រើន រួចលោកប៉ាឲ្យដីនោះទៅអាឡែនដើម្បីលួងចិត្តអាឡែនហើយតើដីនោះដាក់ឈ្មោះអាឡែន ហេតុអ្វីលោកប៉ាបែរជាប្ដឹងយកដីពីអាឡែនទៀត ? លុយប៉ាយកពីអាឡែនចាយក្នុងសម័យនោះ បើទុកទិញដីកោះកុង មិនដឹងជាបានច្រើនប៉ុនណាទេ តែប៉ាបំផ្លាញអាឡែនអស់ហើយ ។

អ្វីដែលខ្ញុំឈឺចាប់ជាងគេ ខ្ញុំជាជនពិការហើយ ហើយឈឺមិនឈប់ទៀត ។ តែលោកប៉ាមើលមិនឃើញទេ រាប់ឆ្នាំមកនេះលោកប៉ាអត់ឲ្យលុយកូនមួយរៀលទេ ហើយឮម៉ាក់និយាយថា លោកប៉ាប្ដឹងចែកទ្រព្យនឹងអ្នកម៉ាក់ គឺចែកជាពីរស្មើជាមួយអ្នកម៉ាក់ ដោយអត់ឲ្យចំណែកដល់កូនៗឡើយ ។

តើឲ្យខ្ញុំជាកូនពិបាកម្នាក់នេះ រស់ពឹងអ្វីទៅ ? រាល់ថ្ងៃពឹងតែអ្នកម៉ាក់និងអាឡែន អ្នកម៉ាក់និងអាឡែនអត់លុយទៀត រស់នៅពឹងផ្ទះគេ សុំលុយគេ ។បើកូននិងអ្នកម៉ាក់ ទៅរស់នៅកៀនស្វាយក្នុង ជាផ្ទះខ្លួនឯង តែទីនោះស្ងាត់ណាស់ ខ្លាចតែមិនរស់ទេ នឹងងាប់អស់មិនខាន ព្រោះកូនស្រីពិការម្នាក់នេះ ស្គាល់ចរិតប៉ាច្បាស់ណាស់ ។លោកប៉ាមានស្រី យកលុយអស់ពីផ្ទះទៅចិញ្ចឹមស្រី យកឈ្មោះអ្នកម៉ាក់ដើរខ្ចីលុយគេ បានលុយមកប៉ាប្រើតែអាឡែនឲ្យទៅបើកលុយបានលុយហើយ ប៉ាចេញពីផ្ទះបាត់ៗទៅសប្បាយជាមួយស្រីរបស់ប៉ា ។

លោកប៉ាបំផ្លាញផ្លូវកាយផ្លូវចិត្តអ្នកម៉ាក់ឆ្អែតហើយ អស់ទ្រព្យហើយ ជំពាក់គេជុំទិស នៅសល់ទ្រព្យបន្ដិចបន្ដួចជាប់នឹងដី ហេតុអ្វីលោកប៉ានៅតែប្ដឹងទាមទារចំណែកចែកជាពីរជាមួយអ្នកម៉ាក់ទៀត ? ក្រែងលោកប៉ាដឹងហើយថា អ្នកម៉ាក់ឈឺទឹកនោមផ្អែមផង លើសឈាមផង ថ្លើមផង កូនក៏ឈឺជម្ងឺជាប់កាយទៀត អាឡែនឈឺទៀត ហើយទាំងបីនាក់សុទ្ធតែអត់មានការងារធ្វើ តើឲ្យពួកកូនៗនឹងអ្នកម៉ាក់កូនរស់យ៉ាងម៉េច ?លោកប៉ាចេញទៅ លោកប៉ាមានផ្កាយបីពាក់ តម្លៃផ្កាយបីនោះថ្លៃជាងដីនៅសល់បន្ដិចបន្ដួចនោះរាប់ពាន់ដងឯណោះ ហេតុអ្វីលោកប៉ានៅចង់បានចំណែកទៀត ?

កូននៅចាំច្បាស់ថា ស្រីរបស់លោកប៉ានោះ ពីមុនគាត់ជាស្រីម៉ាស្សានៅផ្ទះជួលគេ តាំងពីស្គាល់ប៉ា គេមានអ្វីសព្វយ៉ាងអស់ហើយ ឡានស្រីរបស់ប៉ាទំនើប ផ្ទះគេក៏ល្អ កន្លែងរកស៊ីគេក៏មាន មានដីរាប់កន្លែង ពាក់សុទ្ធតែពេជ្រ ។ចំណែកកូននឹងម៉ាក់ អត់មានអ្វីទាំងអស់ មានតែផ្ទះកញ្ចាស់នៅកៀនស្វាយក្នុងមួយ ហេតុអ្វីលោកប៉ានៅតែទាមទារចំណែកទៀត ?ប៉ាចេញទៅយកឡានទៅជាមួយ កូននិងអ្នកម៉ាក់ជិះតែម៉ូតូឌុប ប៉ាឃើញអញ្ចឹងសប្បាយចិត្តណាស់មែនទេ ?

កូនស្រីពិការ ប៉ាមិនចែកទ្រព្យឲ្យ កូនមិនខឹងប៉ាទេ តែប៉ាកុំធ្វើបាបអ្នកម៉ាក់ហួសហេតុពេក គួរតែទុកទ្រព្យបន្ដិចនោះ ឲ្យម៉ាក់មើលថែជម្ងឺទៅព្រោះប៉ាបានយកទ្រព្យពីអ្នកម៉ាក់ ទៅជួយស្រីរបស់ប៉ារាប់មិនអស់ទៅហើយ ។បើលោកប៉ានៅតែទាមទារ ចែកទ្រព្យជាពីរទៀត លោកប៉ាគួរតែឲ្យតុលាការចែកផ្កាយលើស្មាររបស់លោកប៉ាជាពីរចំណែកដែរទៅ ទើបយុត្តិធម៌ ។

ព្រោះផ្កាយនោះ ពេលនៅជាមួយអ្នកម៉ាក់ជាង៤០ឆ្នាំទើបលោកប៉ាមានពាក់ បើតាមកូនយល់ផ្កាយនោះក៏ជាទ្រព្យរួមរវាងអ្នកម៉ាក់កូននិងលោកប៉ាដែរ ។សូមបងប្អូនជួយshareឲ្យបានដល់លោកប៉ាខ្ញុំផង ព្រោះលោកប៉ាខ្ញុំបានប្លុកលេខនិងហ្វេសបុកពួកខ្ញុំអស់ជាយូរមកហើយ ។សូមមេត្តាជួយshareផង ព្រោះសារមួយនេះ ខ្ញុំតែងរាប់ខែទើបបានប៉ុណ្ណឹង ខ្ញុំរៀនបានដល់ថ្នាក់ទី១០ដែរ តែសរសេរនៅយឺតណាស់ ។

សូមជួយសែរផង សូមអរគុណ ។

លោកប៉ា នន្ទ សុខា របស់កូនអើយ ឈប់ធ្វើបាបអ្នកម៉ាក់កូននិងកូនស្រីទាំងពីរនេះទៅ ។

????????