ក្រោយពីមានបងប្អូនរិះគន់ រឿងលោក ពែកមី និងនាយគ្រឿន ប្រកួតគ្នារៀបឥដ្ឋ សើចសប្បាយ ខណៈពេលបងប្អូនខ្មែរទូទាំងប្រទេសកំពុងកាន់ទុក្ខនោះ ស្រាប់តែលោកពែកមី ឆ្លើយទៅវិញថា...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖ តារាកំប្លែង ដ៏មានប្រជាប្រិយភាព លោក ពែកមី ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ ពុកម៉ែបងប្អូន មិនថាតាមបណ្តាខេត្ត ឬក្រុង គឺស្គាល់ឈ្មោះលោកទាំងអស់។


ដោយឡែកការពីពេលថ្មីៗនេះ លោកបានបង្ហោះវិដេអូឃ្លីបមួយ ពីការរៀបឥដ្ឋ​នៅវីឡាត្រាសមីកំពង់ចាម ដែលជាការប្រកួតរវាងបងប្អូនរបស់លោក គឺនាយគ្រឿន ដែលពុកម៉ែបានស្គាល់តាមរយៈកំប្លែងដូចគ្នា។ ស្រាប់តែមានបងប្អូនជាច្រើនបានចូលមករិះគន់ ចំពោះលោក ដែលអ្នកបានចូលរិះគន់បានសរសេរថា "នាំគ្នាធ្វើរឿងឆ្កួតហើយក្រុមអ្នកមានមិននាំគ្នាចូលរួមរំលែកទុក្ខខ្មែរស្លាប់មិនក្រោម៣០នាក់ទេ។ បើយើងសំឡឹងមើលគេជិតខាងយើងប្រជាជនគេជាប់ក្នុងរូងភ្នំមិនទាន់ដឹងស្លាប់ឬរស់គេនាំគ្នាកាន់ទុក្ខស្ទើរពេញទូទាំងប្រទេសនាក់ខ្លះតាំងសមាធិឲ្យពួកគេបាននៅរស់"។ ហើយក៏មានគណនីមួយទៀតបានបង្ហោះសារថា "អត់ប្រយោជន៍" និងអ្នកខ្លះថា "បងPekmiជាតារាកំប្លែងល្បីប្រចាំប្រទេស តែមិនគួរLiveសប្បាយរឿងធ្វើសំណង់ពេលនេះទេ ព្រោះកម្មករនៅកំពង់សោមកំពុងជួបគ្រោះថ្នាក់រលំអគារស្លាប់ជាច្រើន គួរតែអោយចាំរឿងអោយស្ងាត់សិនចាំផុសទើបល្អ ។ សុំទោសបើនិយាយខុស..!"។


ភ្លាមនោះតារាកំប្លែងលោកពែក មី បានឆ្លើយតបទៅវិញថា "បងប្អូនអ្នករិះគន់អេីយ​ គ្រាន់តែខ្ញុំនឹងនាយគ្រឿនទៅរៀបឥដ្ឋម្សិលមិញ​ មានអ្នករិះគន់ថា​ អត់ប្រយោជន៏​ គេកំពុងកាន់ទុក្ឋរឿងនៅកំពង់សោម...​? ខ្ញុំបានផុសកាន់ទុក្ខ ចូលួមរំលែកទុក្ខជាច្រេីនហេីយតេី​ ម៉េចមិនមេីល​ ចាំតែដៀលអត់មេីល​ ហេីយថាខ្ញុំទៅរៀបឥដ្ននិងអ​ត់ប្រយោជន៏​ ខ្ញុំសួថាអត់ប្រយោជន៏យ៉ាងម៉េច​ ផ្ទះខ្ញុំធ្វេីលក់​ ខ្ញុំទៅរៀបនៅផ្ទះខ្ញុំ​ គំរោងរបស់ខ្ញុំ​នៅក្រុងកំពង់ចាម 168ខ្នង​ ខ្ញុំលក់តែ10ថ្ងៃអស់ជាង100ខ្នង​ ម៉េចបានថាអត់ប្រយោជន៏​ ប្រជាជនទាំងអស់ដែលគាត់កាន់ទុក្ខ​ តែពួកគាត់ក៏រកសុីធ្វេីការដែរតេី​ ?"។



មានវិដេអូ៖



ប្រភព៖​ ពែកមី