ខ្លោចចិត្ត! ភ្ជាប់ពាក្យគូរដណ្ដឹងបានមួយសប្ដាហ៍ ខំទៅធ្វើការក្រុងព្រះសីហនុ រកលុយមកការប្រពន្ធ ចេញទៅភ្លាម បានលុយគ្រប់ពេលណាប្រញាប់មកការប្រពន្ធ តែបែរជាទៅគ្មានថ្ងៃត្រឡប់ !
-

តាមរយៈគណនេយ្យហ្វេសបុកមួយបានឲ្យដឹងថា៖ សូមចូលរួមរំលែកទុក្ខផង បងប្អូនអ្នកព្រៃវែង ពួកយើងពិតជាមានការក្តុកក្តួល នឹងពិបាកទទួលយកខ្លាំងណាស់ បងប្អូនអ្នកព្រៃវែង ស្លាប់ក្នុងការស្រុតអគារ សរុប៧នាក់ហើយ។ ជនរងគ្រោះ រស់នៅភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ក្រោយពីសពទៅដល់ផ្ទះហើយនោះយើងឃើញថា អភិបាលខេត្តព្រៃវែងនឹងថ្នាក់ដឹកនាំក៏បានចុះទៅដល់ផ្ទាល់ៗ ក្នុងរោងបុណ្យសពនឹងសម្តែងនៅការសោកស្តាយ នឹងក្តុកក្តួលក្រៀមក្រំបំផុត នៅពេលដែលលឺហេតុការណ៍បែបនេះកើតឡើង។ 

ក្នុងចំណោមនេះ មានគ្រួសារសពម្នាក់ ដែលជាម្តាយបានរៀបរាប់ទាំងអួលដើមករថា៖ "អ្នកមីងថាកូនគាត់ទើបតែចេញពីផ្ទះទៅធ្វើរការបានមួយអាទិត្រទេ គ្នាទៅរកលុយសន្សំទុករៀបការ ភ្ជាប់ពាក្យបានតែមួយអាទិត្យចេញទៅភ្លាម បានលុយគ្រប់ពេលណាប្រញាប់មកការប្រពន្ធ តែបែរជាទៅគ្មានថ្ងៃត្រឡប់ ? ខ្ញុំសំលឹងមើលមុខប្អូនស្រីជាគូរដណ្តឹងហើយអាណិតខ្លោចចិត្ត ទឹកភ្នែកមិនដឹងមកពីណាទប់មិនបាន …??" ៕